Close

កូនប្រុស លោក Shin Tae-Yong រិះគន់ឥណ្ឌូនេស៊ី ខ្លាំងៗ ចំពោះការបណ្តេញឪពុករបស់ខ្លួនចេញពីដំណែង

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន កីឡា
កូនប្រុស លោក Shin Tae-Yong រិះគន់ឥណ្ឌូនេស៊ី ខ្លាំងៗ ចំពោះការបណ្តេញឪពុករបស់ខ្លួនចេញពីដំណែង កូនប្រុស លោក Shin Tae-Yong រិះគន់ឥណ្ឌូនេស៊ី ខ្លាំងៗ ចំពោះការបណ្តេញឪពុករបស់ខ្លួនចេញពីដំណែង

កីឡាករ Shin Jae-won បានរិះគន់សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានបណ្តេញឪពុករបស់លោក ចេញពីដំណែង ហើយយកលោក Patrick Kluivert មកជំនួស។

កីឡាករ Shin Jae-won បានសរសេរនៅលើ Instagram របស់ខ្លួនយ៉ាងដូច្នេះថា ៖«ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ប្រទេសឥណ្ឌូនេស៊ី បានឡើងចំនួន ៥០លេខ នៅក្នុងចំណាត់ថ្នាក់របស់ FIFA និងកំពុងឈរចំណាត់ថ្នាក់លេខ៣ ក្នុងវគ្គជម្រុះ World Cup 2026 ប៉ុន្តែពួកគេបានបណ្ដេញគ្រូបង្វឹកចេញ។ឪពុករបស់ខ្ញុំ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។គ្រួសាររបស់ខ្ញុំដឹងថា គាត់បានលះបង់ខ្លាំងណាស់ សម្រាប់បាល់ទាត់ឥណ្ឌូនេស៊ី»។

កូនប្រុស លោក Shin Tae-Yong រិះគន់ឥណ្ឌូនេស៊ី ខ្លាំងៗ ចំពោះការបណ្តេញឪពុករបស់ខ្លួនចេញពីដំណែង

ខ្សែបម្រើវ័យ ២៧ឆ្នាំ ដែលកំពុងលេងឱ្យក្រុម Seongnam FC បានបន្តដោយសំដៅដល់ PSSI ថា៖«គាត់បានធ្វើឱ្យប្រទេសឥណ្ឌូនេស៊ី ឈានដល់ដំណាក់កាលនេះ ហើយនេះ គឺជារបៀបដែលអ្នកប្រព្រឹត្តចំពោះគាត់ ខ្ញុំពិតជាសោកស្តាយ ចំពោះការសម្រេចចិត្តរបស់អ្នកខ្លាំងណាស់។ ខ្ញុំមានរឿងជាច្រើន ដែលត្រូវនិយាយអំពីរបៀបដែល PSSI បានប្រព្រឹត្តចំពោះឪពុករបស់ខ្ញុំ អស់រយៈពេល៥ឆ្នាំ ប៉ុន្តែខ្ញុំនឹងនៅស្ងៀមស្ងាត»។

គួររំលឹកថា PSSI បានប្រកាសពីការសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹក Shin Tae-Yong កាលពីថ្ងៃច័ន្ទ ភ្លាមៗបន្ទាប់ពីឥណ្ឌូនេស៊ី ត្រូវបានធ្លាក់ចេញពីវគ្គចែកពូល នៃព្រឹត្តិការណ៍ ASEAN Cup 2024។

គ្រូបង្វឹក Shin បានចូលរួមជាមួយកីឡាបាល់ទាត់ឥណ្ឌូនេស៊ី តាំងពីឆ្នាំ ២០១៩ ដោយសម្រេចបានជោគជ័យសំខាន់ៗទាំងក្នុងក្រុមជម្រើសជាតិ និងក្រុម U23 ដូចជាការឈានទៅវគ្គចែកពូលនៃពានរង្វាន់ Asian Cup 2023, ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Championship 2024 និងឈានទៅជុំទី៣ នៃការប្រកួតជម្រុះ World Cup 2026៕


កូនប្រុស លោក Shin Tae-Yong រិះគន់ឥណ្ឌូនេស៊ី ខ្លាំងៗ ចំពោះការបណ្តេញឪពុករបស់ខ្លួនចេញពីដំណែង