ដំណឹងរីករាយ! កូនសត្វត្រយងចង្កំក-ស ២ ក្បាល បានញាស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច
មណ្ឌគិរី៖ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF Cambodia បានរកឃើញកូនសត្វត្រយងចង្កំក-ស ចំនួនពីរក្បាលនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត នៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។
កូនសត្វទាំង២នេះគឺជាកូនសត្វត្រយងចង្កំក-ស ដំបូងដែលអង្គការ WWF-កម្ពុជា បានកត់ត្រានៅក្នុងតំបន់របស់យើងក្នុងឆ្នាំនេះ ហើយពួកវាមានអាយុប្រហែល ៤ សប្តាហ៍ ដោយផ្អែកលើការត្រួតពិនិត្យរបស់យើង។
ដំណឹងដ៏រីករាយនេះ គឺនាំមកនូវក្តីសង្ឃឹមសម្រាប់អនាគតនៃសត្វស្លាបជិតផុតពូជនៅទូទាំងប្រទេសកម្ពុជា។ ការងើបឡើងវិញរបស់ពួកគេ គឺអាចធ្វើទៅបាននៅពេលដែលយើងទាំងអស់គ្នាចូលរួមការពារ និងអភិរក្សធនធានរបស់ប្រទេសយើងជាមួយគ្នា។
ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅខេត្ត មណ្ឌលគិរីហើយដែនជម្រកដែលមានផ្ទៃដី ២៦២៦៤២ហិកតា ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣ ។
នៅដែនជម្រកសត្វព្រៃភ្នំព្រេចមានសត្វព្រៃដែលកំពុងលាក់ខ្លួនជាច្រើនរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រមាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោច ថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម ៕