Close

មេដឹកនាំអឺរ៉ុបព្រួយបារម្ភចំពោះលោក Musk ដែលកំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានយោបាយនៅក្នុងប្រទេសអឺរ៉ុប

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:06 am ព័ត៌មានអន្តរជាតិ
មេដឹកនាំអឺរ៉ុបព្រួយបារម្ភចំពោះលោក Musk ដែលកំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានយោបាយនៅក្នុងប្រទេសអឺរ៉ុប មេដឹកនាំអឺរ៉ុបព្រួយបារម្ភចំពោះលោក Musk ដែលកំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានយោបាយនៅក្នុងប្រទេសអឺរ៉ុប

អឺរ៉ុប៖ នាយករដ្ឋមន្ត្រីប្រន័រវេស លោក Jonas Gahr Stoere បាននិយាយកាលពីថ្ងៃចន្ទថា លោកកំពុងមានការព្រួយបារម្ភថា មហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk កំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានយោបាយនៅប្រទេសក្រៅសហរដ្ឋអាមេរិក។

លោក Musk ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីខែមុនបានគាំទ្រគណបក្សប្រឆាំងអន្តោប្រវេសន៍របស់អាល្លឺម៉ង់នៅមុនការបោះឆ្នោតសភាក្នុងខែកុម្ភៈ ហើយបានអត្ថាធិប្បាយម្តងហើយម្តងទៀតអំពីនយោបាយអង់គ្លេសដោយទាមទារឱ្យនាយករដ្ឋមន្ត្រី លោក Keir Starmer ចុះចេញពីតំណែង។

មេដឹកនាំអឺរ៉ុបព្រួយបារម្ភចំពោះលោកMusk ដែលកំពុងជាប់ពាក់ព័ន្ធនៅក្នុងបញ្ហានយោបាយនៅក្នុងប្រទេសអឺរ៉ុប

លោក Stoere បានប្រាប់ទូរទស្សន៍សាធារណៈរបស់ប្រទេសន័រវេស NRK ថា «ខ្ញុំយល់ថាវាគួរឱ្យព្រួយបារម្ភដែលបុរសម្នាក់ដែលមានសិទ្ធិចូលប្រើប្រាស់ៅប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំសម្បើម និងធនធានសេដ្ឋកិច្ចដ៏ធំពាក់ព័ន្ធនឹងខ្លួនផ្ទាល់នៅក្នុងកិច្ចការផ្ទៃក្នុងនប្រទេសដទៃទៀត» ។

នាយករដ្ឋមន្ត្រីរូបនេះ បន្ថែមថា «នេះមិនមែនជាវិធីដែលគួរមានរវាងលទ្ធិប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តទេ»។
នាយករដ្ឋមន្ត្រីដដែលនេះបានបន្ថែមទៀតថា ប្រសិនបើ លោក Musk ជាប់ពាក់ព័ន្ធនៅក្នុងនយោបាយន័រវេស អ្នកនយោបាយរបស់ប្រទេសគួរតែរួមគ្នាឃ្លាតឆ្ងាយ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលអាឡឺម៉ង់កាលពីសប្តាហ៍មុនបានចោទប្រកាន់លោក Musk ដែលជាមេបណ្តាញសង្គម X និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla (TSLA.O) និង SpaceX ពីការព្យាយាមមានឥទ្ធិពលលើការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសអាឡឺម៉ង់ ។ .

ទោះជាយ៉ាងណា អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck បាននិយាយថា ការគាំទ្ររបស់លោក Musk សម្រាប់ជម្រើសគណបក្សស្តាំជ្រុលរបស់ប្រទេសអាល្លឺម៉ង់ (AfD) គឺជាការលេង “logical and systematic” សម្រាប់ប្រទេសនៅអឺរ៉ុបដែលមានភាពទន់ខ្សោយ នឹងមិនអាចគ្រប់គ្រងបានខ្លាំងនោះទេ។

លោក Elon Musk ដែលជាមហាសេដ្ឋី និងជាអ្នកមានជាងគេលើពិភពលោកបានចំណាយប្រាក់ជាង ២៥០លានដុល្លារដើម្បីជួយ លោកTrump ឱ្យជាប់ឆ្នោត ហើយត្រូវបានស្នើសុំដោយលោក Trump ឱ្យកាត់ការចំណាយថវិកាសហព័ន្ធ ក្នុងនាមជាទីប្រឹក្សាពិសេស៕