កីឡាករបរទេស ៧នាក់ ដែលលេងនៅលីគកំពូលកម្ពុជា ត្រៀមជួយជម្រើសជាតិរបស់ខ្លួន ក្នុងពានរង្វាន់ AFF Cup 2024
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 នឹងចាប់ផ្ដើមនៅធ្វើឡើងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខណៈកីឡាករដែលប្រកបអាជីពនៅលីគកម្ពុជា ចំនួន ៧នាក់ ត្រូវបានក្រុមជម្រើសជាតិកោះហៅ ត្រៀមជួយក្រុមជម្រើសជាតិរបស់ខ្លួន។
ខាងក្រោមនេះជាកីឡាករបរទេសទាំង ៧នាក់ ដែលលេងនៅលីគកំពូលកម្ពុជា៖
១ កីឡាករ Soe Moe Kyaw សមាជិករបស់ក្រុមកងយោធពលខេមរភូមិន្ទ ចូលរួមក្រុមជម្រើសជាតិមីយ៉ាន់ម៉ា
២ កីឡាករ Thiha Zaw សមាជិករបស់ក្រុមណាហ្គាវើលដ៍ ត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា
៣ កីឡាករ Bounphachan Bounkong សមាជិករបស់ក្រុមព្រះខ័នរាជស្វាយរៀង ក្រុមជម្រើសជាតិឡាវ
៤ កីឡាករ Jarvey Gayoso សមាជិករបស់ក្រុមភ្នំពេញក្រោន ក្រុមជម្រើសជាតិហ្វីលីពីន
៥ កីឡាករ Georgino Mendonça សមាជិករបស់ក្រុមឡាយហ្វខេត្តព្រះសីហនុ ក្រុមជម្រើសជាតិទីម័រខាងកើត
៦ កីឡាករ Jhon Frith សមាជិករបស់ក្រុមអាយអេសអាយ ដង្កោសែនជ័យ ក្រុមជម្រើសជាតិទីម័រខាងកើត
៧ កីឡាករ João Pedro សមាជិករបស់អង្គរថាយហ្គឺរ ក្រុមជម្រើសជាតិទីម័រខាងកើត ។
គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 មាន១០ប្រទេសចូលរួម ដោយបែងចែកជា២ពូល ដោយពូល A មានក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងទីម័រខាងកើត ខណៈពូល B មានក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ ក្រុមលេខ១ និងលេខ២ ទាំងពីរពូល នឹងឡើងទៅវគ្គពាក់ផ្តាច់ព្រ័ត្រ។ ចំពោះម្ចាស់ជើងឯកឆ្នាំចាស់គឺបានទៅលើក្រុមជម្រើសជាតិថៃ៕