Close

ក្រុងសៀមរាបគ្រោងនឹងបើកដំណើរការ «ផ្លូវឫស្សីដែលគោលដៅទេសចរថ្មី» នាពាក់កណ្តាលខែធ្នូ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុងសៀមរាបគ្រោងនឹងបើកដំណើរការ «ផ្លូវឫស្សីដែលគោលដៅទេសចរថ្មី» នាពាក់កណ្តាលខែធ្នូ ក្រុងសៀមរាបគ្រោងនឹងបើកដំណើរការ «ផ្លូវឫស្សីដែលគោលដៅទេសចរថ្មី» នាពាក់កណ្តាលខែធ្នូ

សៀមរាប៖ “ផ្លូវឫស្សី ឬហៅថា Bamboo Street” ដែលជាគោលដៅទេសចរថ្មីមួយទៀត ក្នុងក្រុងសៀមរាប គ្រោងនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តសៀមរាប ក្រៅពីតំបន់ប្រាសាទ។

ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងនេះនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ម៉ៅ ផានី នាយិការអង្គការ SPOON បានបង្ហាញថា “ផ្លូវឫស្សី Bamboo Street” ស្ថិតនៅខាងក្រោយវត្តដំណាក់ មានប្រវែង ២៨០ម៉ែត្រ និងត្រូវបានបិទចរាចរណ៍រថយន្តចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១២៖០០ យប់ តំបន់នេះនឹងផ្តល់ជូននូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិតប្រើសម្ភារៈផលិតពីឫស្សី ដូចជា អាហារ ភេសជ្ជៈ សំណាញ់ដៃ និងនំចំណីបែបដើម សម្ភារៈប្រើប្រាស់ និងលុបបំបាត់មិនប្រើផ្លាស្ទិក។

ក្រុងសៀមរាបគ្រោងនឹងបើកដំណើរការ «ផ្លូវឫស្សីដែលគោលដៅទេសចរថ្មី» នាពាក់កណ្តាលខែធ្នូ

លោកស្រីបានឱ្យដឹងថា កម្មវិធីសម្ពោធផ្លូវឫស្សីនេះ នឹងមានការប្រគំតន្រ្តី ការសម្ដែងសិល្បៈកុមារ និងចូលរួមពីក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន និងសហគ្រាសឯកជន ដែលជាគំនិតផ្តួចផ្តើមរបស់គម្រោង “ភូមិវត្តបូព៌” ដែលផ្តោតសំខាន់លើការរួមចំណែកសហគមន៍ និងការអភិវឌ្ឍបរិស្ថានបៃតង ការលុបបំបាត់ការប្រើផ្លាស្ទិក និងមានការគាំទ្រពីអាជ្ញាធរខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្តួចផ្តើមបង្កើតឱ្យមានទីតាំងផ្លូវទេសចរណ៍រាត្រី Bamboo Street នេះឡើង ដើម្បីបង្កើននៅតំបន់ទេសចរណ៍ថ្មី សម្បូរបែប ជាពិសេសការចូលរួមកែលម្អសោភ័ណភាពបរិស្ថាន និងវប្បធម៌ លុបបំបាត់ការប្រើប្រាស់ផលិតផលផ្លាស្ទិក ដោយជំនួសវិញផលិតឡើងដោយឫស្សី។

លោកអភិបាលរងខេត្ត មានប្រសាសន៍ថា “ផ្លូវឫស្សី Bamboo Street” នឹងក្លាយជាទិសដៅទេសចរណ៍ថ្មី ត្រៀមសម្រាប់ប្រជាជនខេត្តសៀមរាប ដោយជំរុញអាជីវកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ឱ្យទទួលបានលទ្ធផលល្អ។ ជាមួយនោះ លោកក៏បានលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងប្រារព្ធពិធីមានការយោគយល់ និងអធ្យាស្រ័យ ដើម្បីឱ្យដំណើរការដោយរលូន និងសង្ឃឹមថា ខេត្តសៀមរាប មានដែលមាន Bamboo Street នឹងលេចធ្លោក្លាយជាតំបន់ទេសចរច្នៃប្រឌិតថ្មីមួយទៀត បន្ទាប់ពីទីតាំងទេសចរណ៍ Pub Street៕

ក្រុងសៀមរាបគ្រោងនឹងបើកដំណើរការ «ផ្លូវឫស្សីដែលគោលដៅទេសចរថ្មី» នាពាក់កណ្តាលខែធ្នូ