Close

កីឡាករថៃ អាចប្រឈមនឹងការជាប់គុក ប្រសិនបើទៅប្រកួត AFF Cup​ នៅក្នុងប្រទេសសិង្ហបុរី

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 0:11 am កីឡា
កីឡាករថៃ អាចប្រឈមនឹងការជាប់គុក ប្រសិនបើទៅប្រកួត AFF Cup​ នៅក្នុងប្រទេសសិង្ហបុរី កីឡាករថៃ អាចប្រឈមនឹងការជាប់គុក ប្រសិនបើទៅប្រកួត AFF Cup​ នៅក្នុងប្រទេសសិង្ហបុរី

ខ្សែបម្រើជម្រើសជាតិថៃ Ben Davis ត្រូវបានចោទប្រកាន់ពីបទរំលោភលើការបម្រើជាតិរបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី ហើយអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើរូបគេទៅទីនោះ ដើម្បីលេងក្នុងពានរង្វាន់ AFF Cup 2024។

កីឡាករ Ben Davis ស្ថិតក្នុងបញ្ជីកីឡាករថៃ ទាំង ២៦នាក់ សម្រាប់ពានរង្វាន់ AFF Cup 2024 ដែលនឹងគ្រោងប្រកួតក្រៅដីនៅប្រទេសសិង្ហបុរី នៅថ្ងៃទី ១៧ ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Straits Times ខ្សែបម្រើរូបនេះ ប្រឈមនឹងការចាប់ខ្លួន ដោយសារតែរូបគេមិនបាន មិនទាន់បានបញ្ចប់ការបម្រើជាតិ ក្រោមច្បាប់សិង្ហបុរី។

មែនទែនទៅ ឧបទ្ទវហេតុនេះត្រូវបានលើកឡើង នៅពេលដែលប្រទេសថៃ កំពុងរៀបចំការប្រកួត AFF Cup 2020 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០២១។ Davis ស្ថិតនៅក្នុងបញ្ជីបឋម ប៉ុន្តែគ្រូបង្វឹករបស់ប្រទេសថៃ លោក Mano Polking បានសម្រេចចិត្តមិនកោះហៅគាត់នោះទេ។

កីឡាករថៃ អាចប្រឈមនឹងការជាប់គុក ប្រសិនបើទៅប្រកួត AFF Cup​ នៅក្នុងប្រទេសសិង្ហបុរី

Davis កើតនៅភូកេត ក្នុងឆ្នាំ ២០០០ ដែលមានម្តាយជនជាតិថៃ និងឪពុកជនជាតិអង់គ្លេស។ ប៉ុន្តែរូបគេបានផ្លាស់ទៅប្រទេសសិង្ហបុរី ជាមួយគ្រួសាររបស់គាត់ នៅពេលគាត់មានអាយុ ៥ឆ្នាំ ហើយបានក្លាយជាពលរដ្ឋសិង្ហបុរី ៤ឆ្នាំក្រោយមក។

ខ្សែបម្រើរូបនេះ ធ្លាប់លេងឱ្យក្រុម U16 និង U19 សិង្ហបុរី។ ពេលនោះគាត់ត្រូវបានកោះហៅឱ្យចូលជម្រើសជាតិ ក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនបានចូលលេងទេ។ មួយឆ្នាំក្រោយមក Davis បានក្លាយជាកីឡាករសិង្ហបុរីដំបូងគេ ដែលលេងក្លឹបអាជីព នៅ Premier League គឺ Fulham ។ Davis បានដាក់ពាក្យសុំទៅក្រសួងការពារជាតិរបស់ Singapre សម្រាប់ការពន្យាពេលបម្រើជាតិ ប៉ុន្តែត្រូវបានច្រានចោល។នៅពេលនោះ សំណុំរឿងរបស់ Davis ត្រូវបាននាំយកទៅកាន់សភាសិង្ហបុរី។

កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយថា Davis បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាតិរបស់គាត់ ហើយបានខកខានការប្តេជ្ញាចិត្តរបស់គាត់។ អ្នកបំពានច្បាប់របស់សិង្ហបុរី អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារ៕

កីឡាករថៃ អាចប្រឈមនឹងការជាប់គុក ប្រសិនបើទៅប្រកួត AFF Cup​ នៅក្នុងប្រទេសសិង្ហបុរី