Close

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅកម្ពុជា កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅកម្ពុជា

បាត់ដំបង៖ កសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នេះបើតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះ ពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅកម្ពុជា

ប្រភពដដែលបន្តថា នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។

តាមការប៉ាន់ស្មានទិន្នផលដែលទទួលបានប្រមាណ៤តោនក្នុងមួយហិកតា។ ដូច្នេះ បើសហគមន៍កសិកម្ម ឬក្រុមហ៊ុនផលិតពូជស្រូវត្រូវការគ្រាប់ពូជស្រូវសម្រាប់ផលិតជាគ្រាប់ពូជបន្ត សូមទំនាក់ទំនង លោក អ៉ឹង ស៊ីណា ដែលមានលេខទូរស័ព្ទ ០១២ ៩៧៤ ៤៩៤៕

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅកម្ពុជា