Close

លោក Trump គំរាមដាក់ពន្ធថ្មីលើប្រទេសម៉ិកស៊ិកូ កាណាដា និងចិន នៅថ្ងៃដំបូងដែលចូលកាន់តំណែង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump គំរាមដាក់ពន្ធថ្មីលើប្រទេសម៉ិកស៊ិកូ កាណាដា និងចិន នៅថ្ងៃដំបូងដែលចូលកាន់តំណែង លោក Trump គំរាមដាក់ពន្ធថ្មីលើប្រទេសម៉ិកស៊ិកូ កាណាដា និងចិន នៅថ្ងៃដំបូងដែលចូលកាន់តំណែង

អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump កំពុងគម្រាមដាក់ពន្ធថ្មីលើប្រទេសម៉ិកស៊ិកូ កាណាដា និងចិន នៅពេលលោកត្រូវបានប្រកាសចូលកាន់តំណែង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។ នេះ បើតាមសារព័ត៌មានCBS News។

ប្រភពដដែលបានស្រង់សំដីរបស់លោក Donald Trump បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា «នៅថ្ងៃទី ២០ ខែមករា ជាការចូលកាន់ដំណែងដំបូងរបស់ខ្ញុំ ខ្ញុំនឹងចុះហត្ថលេខាលើឯកសារចាំបាច់នានា ដើម្បីគិតថ្លៃពន្ធ ២៥% លើផលិតផលទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាមេរិកតាមព្រំដែន»។

លោក Trump ត្អូញត្អែរថា «មនុស្សរាប់ពាន់នាក់កំពុងហូរឆ្លងកាត់តាមប្រទេសម៉ិកស៊ិកូ និងកាណាដា ដោយនាំមកនូវឧក្រិដ្ឋកម្ម និងគ្រឿងញៀនក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ទោះបីជាឧក្រិដ្ឋកម្មហឹង្សាបានធ្លាក់ចុះពីកម្រិតខ្ពស់នៃជំងឺរាតត្បាតក៏ដោយ»

លោក Trump បាននិយាយថា ពន្ធថ្មីនឹងនៅតែមានរហូតដល់ពេលដូចជាគ្រឿងញៀន ជាពិសេស Fentanyl និងជនបរទេសខុសច្បាប់ទាំងអស់បញ្ឈប់ការលុកលុយប្រទេសរបស់យើងនេះ!»។

ពន្ធនេះប្រសិនបើត្រូវបានអនុវត្តអាចនឹងឡើងថ្លៃយ៉ាងខ្លាំងលើគ្រប់យ៉ាងចាប់ពីហ្គាសដល់រថយន្ត។ យោងតាមទិន្នន័យជំរឿនថ្មីៗបំផុត បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកនាំចូលទំនិញធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រទេសម៉ិកស៊ិកូ ចិន និងកាណាដា ដែលជាអ្នកផ្គត់ផ្គង់កំពូលទាំងបីរបស់ខ្លួន។
សារព័ត៌មាន CBS News ក៏បានរាយការណ៍កាលពីថ្ងៃចន្ទថាការឆ្លងកាត់ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិកកំពុងស្ថិតនៅលើផ្លូវធ្លាក់ចុះដល់កម្រិតទាបថ្មីសម្រាប់រដ្ឋបាល លោក Biden នៅក្នុងខែវិច្ឆិកា នេះបើយោងតាមតួលេខគយផ្ទៃក្នុង និងការការពារព្រំដែន។

ការល្បាតនៅតាមព្រំដែនរបស់សហរដ្ឋអាមេរិកកំពុងមានល្បឿនក្នុងការកត់ត្រា ដោយបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ជាង ៥0,000 នៃជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់នៅក្នុងខែនេះ។


លោក Scott Bessent ដែលត្រូវបានតែងតាំងជាលេខាធិការរតនាគាររបស់លោក Trump នឹងក្លាយជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីមួយចំនួនដែលទទួលខុសត្រូវចំពោះការដំឡើងពន្ធលើប្រទេសផ្សេងទៀត។ លោក មានពេលខ្លះបាននិយាយថា ពន្ធគយគឺជាមធ្យោបាយនៃការចរចាជាមួយប្រទេសផ្សេងទៀត។

លោក បានសរសេរនៅក្នុង Fox News op-ed កាលពីសប្តាហ៍មុន មុនពេលការតែងតាំងលោកថា ពន្ធគយគឺជា ឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ការសម្រេចបាននូវគោលបំណងគោលនយោបាយការបរទេសរបស់ប្រធានាធិបតី។ ធានាកិច្ចសហប្រតិបត្តិការលើការបញ្ចប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងការទប់ស្កាត់ការជួញដូរ fentanyl ឬការទប់ស្កាត់ការឈ្លានពានរបស់យោធា ពន្ធគយអាចដើរតួនាទីសំខាន់។

ប្រសិនបើ Trump ត្រូវឆ្ពោះទៅមុខជាមួយនឹងពន្ធដែលគំរាមកំហែងនោះ ពន្ធថ្មីនឹងបង្កបញ្ហាប្រឈមដ៏ធំសម្បើមសម្រាប់សេដ្ឋកិច្ចនៃប្រទេសកាណាដា និងម៉ិកស៊ិក ជាពិសេស។ ជាមួយគ្នានោះ លោក Donand Trump ក៏នឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២២០ នៅឆ្នាំ ២០២៦ផងដែរ ៕