Close

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង

កោះកុង៖ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact និងអនុវត្តគម្រោងដោយមន្ទីរទេសចរណ៍ខេត្តកោះកុង លេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួងទេសចរណ៍
បានបើកវគ្គពង្រឹងសមត្ថភាព “គ្រូបង្គោល ហូកា លើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍” នៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំ ដល់សិក្ខាកាមមកពីខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងកំពង់ឆ្នាំង ក្រោមធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង លោក ជួប រតនា ប្រធានលេខាធិការដ្ឋាន គ.គ.ហ. និងលោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីស ខន់ថាក់ ។

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីបំពាក់នូវចំណេះដឹង ជំនាញ វិធីសាស្ត្រដឹកនាំភ្ញៀវ និងវិធីសាស្ត្របង្រៀនដល់គ្រូបង្គោលមកពីខេត្តទាំង០៧ ខាងលើ សំដៅមានសមត្ថភាពបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ដល់អ្នកជំនាញ និងប្រជាសហគមន៍នៅតាមខេត្តគោលដៅរបស់ខ្លួន។

មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ មានសារៈសំខាន់ក្នុងការដឹកនាំទេសចរ និងបរិយាយពីសក្តានុពល សេវាកម្ម ធនធាននិងផលិតផលទេសចរណ៍ក្នុងខេត្ត និងក្នុងសហគមន៍របស់ខ្លួន សំដៅលើកកម្ពស់ការយល់ដឹងពីទេសចរណ៍ជូនដល់ភ្ញៀវ ចូលរួមអភិរក្ស និងការពារធនធានធម្មជាតិនិងវប្បធម៌មូលដ្ឋាន ជាពិសេសផ្តល់សេវាកម្មប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពពេញចិត្ត៕

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សម្រាប់ខេត្តកោះកុង