កម្ពុជាបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទី
ភ្នំពេញ៖ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ នៅទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា” ។
ប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ និងទទួលបានមតិយោបល់ក្នុងកម្រិតបច្ចេកទេសសម្រាប់ការបង្កើតម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា ក្នុងផែនការការងារ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យមានប្រសិទ្ធិភាព និងដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រែក្លាយកម្ពុជាជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។
ជាលទ្ធផល អង្គប្រជុំបានព្រមព្រៀងជាគោលកាណ៍ក្នុងការបង្កើតម៉ាកសមូហភាពស្វាយចន្ទីកម្ពុជា និងសម្រេចជូននាយកដ្ឋានកម្មសិទ្ធិបញ្ញារៀបចំបន្តនីតិវិធីបង្កើតម៉ាកសមូហភាពខាងលើនេះ៕