Close

ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស

កំពង់ឆ្នាំង៖ អ្នកសិក្សាស្រាវជ្រាវតែងពឹងផ្អែកសំខាន់លើភស្តុតាង ដែលបានរកឃើញនៅទីកន្លែងមួយ ដើម្បីបញ្ជាក់អំពីវប្បធម៌ និងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សពីអតីតកាល។

មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ហេតុនេះ ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្សមកតាំងទីលំនៅបណ្តោះអាសន្នឬអចិន្ត្រៃយ៍នៅទីកន្លែងណាមួយនោះ។

មនុស្សបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យអង្គរបានផលិតនិងប្រើប្រាស់ភាជន៍ ជាសម្ភារៈសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ភាជន៍ក៏ត្រូវបានប្រើជាគ្រឿងលំអ សំគាល់ពីភាពសម្បូរបែបក្នុងគ្រួសារនីមួយៗផង និងប្រើជាគ្រឿងសក្ការៈបូរជាផងដែរ។

ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស

ដើម្បីដឹងពីសម័យកាល ឬអាយុកាលនៃភាជន៍ណាមួយ អ្នកបុរាណវិទ្យាបានសិក្សា និងវិភាគដោយធ្វើការប្រៀបធៀបទៅលើ វត្ថុធាតុ ក្បាច់ចម្លាក់ និងរូបសណ្ឋានទាំងមូលរបស់ភាជន៍ ។

ការសិក្សារបៀបនេះ ផ្តល់ភាពងាយស្រួល និងរហ័សជាងការសិក្សាតាមរយៈបច្ចេកទសកាបូន១៤៕

ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស
ភាជន៍ជាវត្ថុតាងដ៏សំខាន់មួយ ប្រើជាសមិទ្ធកម្មក្នុងការបញ្ជាក់អំពីវត្តមានរបស់មនុស្ស