លទ្ធផលនៃការប្រឡងបាក់ឌុប២០២៤ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀត។
ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ នាក់ ត្រូវជា ៧៩.០០ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់, និងនិទ្ទេស E ចំនួន ៣៥០៧៦ នាក់៕