កម្មករប្រមូលផលផ្លែដូងប្រេងស្រស់របស់ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បូកទាំងថ្លៃដឹកទទួលបានប្រាក់ឈ្នួលសរុប 15$ក្នុងមួយតោន
ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា រយៈពេល១០ខែនៃឆ្នាំ២០២៤នេះ កម្មករប្រមូលផលផ្លែដូងប្រេងស្រស់បានចំនួន 288,000 តោន ទទួលបានប្រាក់ឈ្នួល9$បូកទាំងថ្លៃដឹកជញ្ជូន6$ ស្នើនឹង 15$ក្នុងមួយតោនសរុប 4,320,000ដុល្លារ។
លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បញ្ជាក់ថា កម្មករទាំងនោះ ពួកគាត់មិនចាំបាច់មានការព្រួយបារម្ភអំពីតម្លៃប្រេងដូងឡេីងចុះឬពិបាករកទីផ្សារលក់នោះទេ ដឹងតែនាំគ្នាទៅប្រមូលផលថ្លឹងគិតលុយតែម្តង ។
លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានថ្លែងថា៖«ប្រជាជនយើងចាប់ផ្តើមទទួលបានប្រាក់ចំណូលពីការវិនិយោគនេះជាបន្តបន្ទាប់ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤នេះ កម្មករប្រមូលផលផ្លែដូងប្រេងស្រស់បានចំនួន 288,000តោន ទទួលបានប្រាក់ឈ្នួល9$បូកទាំងថ្លៃដឹកជញ្ជូន6$=15$ក្នុងមួយតោនសរុប 4,320,000ដុល្លារ ពួកគាត់មិនចាំបាច់មានការព្រួយបារម្ភអំពីតម្លៃប្រេងដូងឡេីងចុះឬពិបាករកទីផ្សារលក់នោះទេ ដឹងតែនាំគ្នាទៅប្រមូលផលថ្លឹងគិតលុយតែម្តង »។
លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សង្កត់ធ្ងន់ទៀតថា៖«
មួយផ្នែកទៀតបើទោះបីជាក្រុមហ៊ុនរកគ្រប់វិធីសាស្ត្រដូចជាចិញ្ចឹមសត្វ ទីទុយ មៀម ហាមមិនអោយកម្មករចាប់សត្វពស់ ធ្វើជាអាហារ ដើម្បីអោយសត្វទាំងអស់នេះជួយចាប់សត្វកណ្តុរដែលតែងតែស៊ីផ្លែដូងប្រេង នៅតែមិនអាចទប់ស្កាត់បានពីមួយថ្ងៃទៅមួយថ្ងៃពួកវាស៊ីបំផ្លាញច្រើនឡេីងៗ»។
បើតាម លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដោយសម្លឹងឃើញទីផ្សារកណ្តុរនៅប្រទេសវៀតណាមហ៊ានទិញក្នុងតម្លៃចាប់ពី 5,000ទៅ8,000រៀលក្នុងមួយគីឡូក្រាម ក្រុមហ៊ុនបានបំផុសអោយប្រជាជនស្រុកព្រៃនប់ និងស្រុកកំពង់សីលា នាំគ្នាមកដាក់អង្គប់រយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ ពួកគាត់ចាប់កណ្តុរបាន ចំនួន28,788គីឡូក្រាមគិតជាប្រាក់លក់បានប្រមាណជាង 230,000,000រៀល ។
ក្នុងឆ្នាំ ១៩៩៧ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានដាំដូងប្រេងបាន ៤៧៧ ហិចតា។ សព្វថ្ងៃនេះ បានពង្រីកការដាំដុះលើផ្ទៃដី ១៦.០០០ ហិចតា និងបានក្លាយជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី ៤នៅអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ ២០១៤ ដើមដូងប្រេងបានដាំដុះលើផ្ទៃដី ១៦.០០០ ហិចតា ក្នុងទិសដៅដាំដុះសរុប ៣០.០០០ ហិចតា ។ នាំចេញដូងប្រេងឆៅទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍អឺរ៉ុប និង ទទួលបាននូវវិញ្ញាបនបត្រ RSPO នៅថ្ងៃទី ១៥ សីហា ២០១២៕