Close

ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកពពង្រីកការតភ្ជាប់ និងទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក។

ការេបង្ហាញពីបំណងនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងគ្រាដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អូស្រ្តាលី និងនូវែលសេឡង់ នៃក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្គត់ផ្គត់យន្តហោះឈាឈានមុខមួយរបស់សហរដ្ឋអាមេរិក ដោយផ្តោតលើយន្តហោះឯកជន(Private Jet)។

ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសល្អដល់ក្រុមហ៊ុន។

បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជាផងដែរ៕

ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា
ក្រុមហ៊ុនយន្តហោះអាមេរិកចាប់អារម្មណ៍ចំពោះឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា

McC_20230214_FtWorth_831