Close

តេីសហគមន៍ព្រែកត្នោតខេត្តកំពតមានសក្តានុពលយ៉ាងណា?

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
តេីសហគមន៍ព្រែកត្នោតខេត្តកំពតមានសក្តានុពលយ៉ាងណា? តេីសហគមន៍ព្រែកត្នោតខេត្តកំពតមានសក្តានុពលយ៉ាងណា?

កំពត៖​ សហគមន៍​នេសាទ​ព្រែកត្នោត មានផ្ទៃដី​ទំហំ​​ ១ ១៦៨​ហិកតា​​ ​ជា​កន្លែង​ការពារ​ព្រៃ​កោង​កាង​ពី​ការ​កាប់​បំផ្លាញ និងទន្ទ្រាននានាក្នុងខេត្តកំពត ព្រមទាំងជាទីតាំងសម្រាប់​ដាំ​ដុះ​ដើម​កោង​កាងបន្ថែម​ផងដែរ ។

លើសពីនេះ សហគមន៍នេះ ក៏​ជា​កន្លែង​អភរិក្ស​ធន​ធាន​ និង​ជីវៈ​ចម្រុះ​សមុទ្រ​យ៉ាង​ច្រើន​ ដូច​ជា​ ផ្កាថ្ម​ ស្មៅ​សមុទ្រ​ ពិ​សេស​​ប្រភេទ​សត្វ​សមុទ្រ​កម្រៗ​ ដូច​ជា​ ​ផ្សោត​ពណ៌​ផ្កា​ឈូក​ ផ្សោត​ក្បាល​ត្រឡោក​ ជ្រូក​ទឹក​ ត្រី​សេះ និងអណ្តើក​សមុទ្រជាដើម ។

តាមរយៈការអភិរក្សបានយ៉ាងល្អនេះ យើងឃើញថា វត្តមាននៃជីវចម្រុះទាំងនោះ តែងបានបង្ហាញខ្លួនដល់អ្នកទេសចរបានទស្សនាជារឿយៗ អំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងសហគមន៍ផងដែរ ។


តេីសហគមន៍ព្រែកត្នោតខេត្តកំពតមានសក្តានុពលយ៉ាងណា?