Close

រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានប្រកាសពីការផ្ដល់ជំនួយឥតសំណង ចំនួន ៣០០លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។

ការសម្រេចប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភា រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេល ថ្នាក់ដឹក នាំទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីចិន បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិន នឹងបន្តលើកទឹកចិត្តវិនិយោគិនចិន មកកម្ពុជាបន្ថែមទៀត។

រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែម ក្នុងទំហំ ៣០០ លានយ័ន ដើម្បីឱ្យកម្ពុជា អាចសម្រេចបានតាមផែនការរបស់ខ្លួន។

បន្ថែមលើនេះលោកនាយករដ្ឋមន្រ្តី បានឱ្យដឹងថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយកម្ពុជា ដើម្បីកសាងផែនការមេ សម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញ ការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណង លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕



រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយឥតសំណង ៣០០លានយ័ន ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា