មេដឹកនាំកំពូលៗ របស់ក្រុមប៉ាឡេស្ទីន Hamas និង Fatah ពិភាក្សាគ្នាអំពីផែនការគ្រប់គ្រង បន្ទាប់ពីសង្គ្រាមនៅ Gaza
ទីក្រុងគែរ៖ មេដឹកនាំមកពីក្រុមឥស្លាម ក្រុម Hamas និងមេដឹកនាំចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានពិភាក្សាគ្នាអំពីផែនការសម្រាប់កិច្ចសហប្រតិបត្តិការបន្ទាប់ពីសង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងជុំថ្មីនៃកិច្ចចរចានៅទីក្រុងគែរកាលពីថ្ងៃពុធ ។
មន្ត្រីហាម៉ាស់បានប្រាប់សារព័ត៌មាន Reuter ថា កិច្ចពិភាក្សានេះគឺជាលើកទីមួយ ចាប់តាំងពីក្រុមទាំងពីរបានជួបប្រជុំគ្នាក្នុងប្រទេសចិនកាលពីខែកក្កដា ហើយបានព្រមព្រៀងជំហានដើម្បីបង្កើតរដ្ឋាភិបាលឯកភាពប៉ាឡេស្ទីនសម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank។
ប្រភពដដែលបន្តថា «ពួកគេក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាលពីមុនដែលមិនបានជោគជ័យក្នុងការព្យាបាលការបែកបាក់គ្នា នៅពេលដែលក្រុមហាម៉ាសបានដណ្តើមកាន់កាប់តំបន់ហ្គាហ្សាក្នុងជម្លោះមួយប្រាវ ជាមួយ ចលនា Fatah ក្នុងឆ្នាំ 2007 » ។
មន្ត្រីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់ លោក Taher Al-Nono បាននិយាយថា គណៈប្រតិភូក្រុមហាម៉ាស់ ដឹកនាំដោយលោក Khalil Al-Hayya ដែលជាមេបញ្ជាការរង និងជាប្រធានអ្នកចរចារដែលមានមូលដ្ឋាននៅប្រទេសកាតា។
មន្ត្រីប៉ាឡេស្ទីនម្នាក់បាននិយាយថា គណៈប្រតិភូចលនា Fatah ត្រូវបានដឹកនាំដោយមេបញ្ជាការទីពីររបស់ Fatah គឺ លោក Mahmoud Al-Aloul ។
លោក Nono បាននិយាយថា «កិច្ចប្រជុំនឹងពិភាក្សាអំពីការឈ្លានពានរបស់ប្រទេសអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប និងការប្រឈមមុខនឹងបុព្វហេតុប៉ាឡេស្ទីន» ។
បញ្ហានៃការគ្រប់គ្រងតំបន់ហ្កាហ្សាបន្ទាប់ពីការបញ្ចប់សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏អាក្រក់បំផុតដែលប៉ាឡេស្ទីនកំពុងប្រឈមមុខ។
ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួន ដើម្បីលុបបំបាត់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់ លើសហគមន៍អ៊ីស្រាអែលនីភាគខាងត្បូង កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 និងបានច្រានចោលការដាក់បញ្ចូលក្រុមនៅក្នុងរដ្ឋបាលក្រោយសង្គ្រាម៕