Close

មហាយក្សអាស៊ី​ ជប៉ុន​ ប្រកាសចាយលុយ​១,៥៥ពាន់លានដុល្លារទិញមីស៊ីលទំនើបច្រើនរយគ្រាប់ពីអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មហាយក្សអាស៊ី​ ជប៉ុន​ ប្រកាសចាយលុយ​១,៥៥ពាន់លានដុល្លារទិញមីស៊ីលទំនើបច្រើនរយគ្រាប់ពីអាមេរិក មហាយក្សអាស៊ី​ ជប៉ុន​ ប្រកាសចាយលុយ​១,៥៥ពាន់លានដុល្លារទិញមីស៊ីលទំនើបច្រើនរយគ្រាប់ពីអាមេរិក

បរទេស​ ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងមកនេះ​ មេដឹកនាំនៃប្រទេសជប៉ុនលោកនាយករដ្ឋមន្ត្រី Fumio Kishida បានធ្វើការប្រកាសជាសាធារណៈថា​ លោកនឹងបញ្ចេញថវិការដ្ឋមួយចំនួនក្នុងការបញ្ជាទិញមីស៊ីលប្រភេទ Tomahawk ជាច្រើនរយគ្រាប់ពីសម្ព័ន្ធមិត្តអាមេរិក។

Japan’s Prime Minister Fumio Kishida takes part in a press conference to update the country about the Covid-19 coronavirus pandemic and certain border restrictions, in Tokyo on February 17, 2022. (Photo by David Mareuil / POOL / AFP)

មីស៊ីលទំនើបបំផុតរបស់អាមេរិកប្រភេទនេះចំនួន៤០០គ្រាប់ត្រូវបានជប៉ុនបញ្ជាក់ដែរថាគឺអាចប្រើប្រាស់ក្នុងការបង្កើនសមត្ថភាពនៅក្នុងវិស័យការពារជាតិនៅក្នុងពេលដែលកម្រិតនៃការគំរាមកំហែងដោយប្រទេសចិន​ និងប្រទេសកូរ៉េខាងជើងបានបន្តកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។

កន្លងមករដ្ឋាភិបាលរបស់លោក Kishida ធ្លាប់បានប្រកាសមកហើយដែរថា​ រដ្ឋាភិបាលទីក្រុងតូក្យូនឹងបញ្ចេញថវិការដ្ឋប្រមាណជា​ ២១១,៣ពាន់លានយេណន ឬត្រូវជា​ ១,៥៥ពាន់លានដុល្លារដើម្បីធ្វើការបញ្ជាទិញមីស៊ីលបន្ថែមសម្រាប់កងកម្លាំងការពារជាតិ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការបញ្ជាទិញមីស៊ីលចំនួន៤០០គ្រាប់ពីប្រទេសអាមេរិកលើកនេះគឺបានអនុម័តរួចរាល់ពីគណកម្មការគ្រប់គ្រងថវិកាជាតិនិងការអនុញ្ញាតពីកម្មវិធីលក់អាវុធរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកផងដែរ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងទិញមីស៊ីលប្រភេទ Tomahawk ជាមួយជប៉ុនបានធ្វើឲ្យអាមេរិកមានអតិថិជនសម្រាប់មីស៊ីលប្រភេទនេះចំនួន៣មកហើយដែលក្នុងនោះក៏ដូចជាប្រទេសអូស្ត្រាលី​ និងអង់គ្លេសផងដែរ៕

អត្ថបទទាក់ទង