Close

ក្រុមហ៊ុន Amru Rice ចុះ MOU ជាមួយក្រុមហ៊ុនអាមេរិកលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន Amru Rice ចុះ MOU ជាមួយក្រុមហ៊ុនអាមេរិកលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ ក្រុមហ៊ុន Amru Rice ចុះ MOU ជាមួយក្រុមហ៊ុនអាមេរិកលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុនបាន ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើង កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុន Amru Rice ចុះ MOU ជាមួយក្រុមហ៊ុនអាមេរិកលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ នឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។

គួររម្លឹកដែរថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្រ្តី ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិកនាកាសនេះ៕

ក្រុមហ៊ុន Amru Rice ចុះ MOU ជាមួយក្រុមហ៊ុនអាមេរិកលើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ