Close

លោក Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា លោក Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា

បរទេស៖ អាជ្ញាធរសហរដ្ឋអាមេរិក បានបញ្ជាក់ថា អតីតប្រធានាធិបតី Donald Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា កាលថ្ងៃអាទិត្យម្សិលមិញនេះ ខណៈជនសង្ស័យត្រូវបានឃាត់ខ្លួនភ្លាមៗ និងបានបញ្ជូនទៅបន្ទប់ឃុំឃាំង។

ក្រុមមន្ត្រីបាននិយាយថា សមត្ថកិច្ចបានប្រទះឃើញធុងកាំភ្លើងស្ថិតនៅគុម្ពោតព្រៃមួយចំនួន ដែលបានបើកការបាញ់ប្រហារមកលើលោក Trump ។ មន្ត្រី FBI បាននិយាយថា លោក Trump ស្ថិតនៅ ចម្ងាយ ប្រមាណ 275 ទៅ 455 ម៉ែត្រ ពីតាំងនោះ ។

កាំភ្លើង AK47 មួយដើម រួមជាមួយនឹងកាបូបស្ពាយចំនួនពីរ និងកាមេរ៉ា GoPro មួយ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។

សាក្សីម្នាក់បានរាយការណ៍ថា បាន ឃើញជនសង្ស័យរត់ចេញពីគុម្ពោតព្រៃនៅក្បែរនោះ ហើយលោតចូលរថយន្តម៉ាក Nissan ពណ៌ខ្មៅ បន្ទាប់ពីភ្នាក់ងារនគរបាលបានបាញ់មកលើជនសង្ស័យជាច្រើនដង។

លោក Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា

សាក្សីរូបនោះ បានថតរូបរថយន្ត និងស្លាកលេខ ដែលបានឈប់ នៅ Martin County ភាគខាងជើងទីលានវាយកូនហ្គោល ។

នៅក្នុងអ៊ីមែលផ្ញើទៅកាន់អ្នកគាំទ្ររបស់ខ្លួន លោក Trump បាននិយាយថា «លោកមានសុវត្ថិភាព និងមានសុខភាពល្អ» ។ លោកថា លោក នឹងមិនចុះចាញ់ទេ!។

ឧបទ្ទវហេតុនេះកើតឡើង រយៈពេល ជិតពីរខែ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានប៉ុនប៉ងធ្វើឃាតលោក Trump នៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania បានធ្វើឱ្យលរងរបួសត្រង់ត្រចៀកម្ខាង។

សមត្ថកិច្ចសហរដ្ឋអាមរិកបានបញ្ជាក់នៅលើ បណ្តាញសង្គម X ថា ពួកគេកំពុងស៊ើបអង្កេតនូវឧប្បត្តិហេតុពាក់ព័ន្ធនឹង ករណីប៉ុនប៉ងធ្វើឃាត លើTrump ដែលបានកើតឡើងនៅប៉ុន្មានមុនម៉ោង 14:00 EST (19:00 BST) កាលពីថ្ងៃអាទិត្យ៕

លោក Trump មានសុវត្ថិភាព បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមួយទៀត នៅទីលានវាយកូនហ្គោលរដ្ឋផ្លរីដា