Close

ផ្លូវការ៖ លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
ផ្លូវការ៖ លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន ផ្លូវការ៖ លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន

នៅមុននេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បានប្រកាសតែងតាំងលោក Koji Kyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន ជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix G.Dalmas ដែល FFC ទើបតែបញ្ចប់កុងត្រា។

កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ពោលគឺធ្វើឡើងតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ក្រោមថ្វីជើង ក្រុមជម្រើសជាតិស្រីលង្កា។

ផ្លូវការ៖ លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន

លោក Koji Kyotoku អាចនិយាយបានថា ជាគ្រូបង្វឹកមួយរូបដែលយល់ច្បាស់ពីបាល់ទាត់កម្ពុជា ព្រោះលោកមកចូលរួមអភិវឌ្ឍបាល់ទាត់កម្ពុជាតាំងពីឆ្នាំ ២០០៩ ដោយធ្លាប់បង្ហាត់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមជម្រើសជាតិជាច្រើនឈុត ដូចជា U17 U21 និង U23 ផងដែរ។

កាលពីខែមិថុនា កន្លងទៅនេះ លោក Koji Kyotoku បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ លេងពានរង្វាន់ ASEAN U16 Boys’ Championship 2024 ដោយទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពូល ដោយមិនចាញ់សោះក្នុងចំណោម ៣ប្រកួត ពោលគឺឈ្នះ ២ និងស្មើ១។ ជ័យជំនះរបស់កម្ពុជា គឺឈ្នះ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ហើយស្មើជាមួយជើងខ្លាំងវៀតណាម។

ថ្មីៗនេះ លោកក៏បានទទួលភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2025 Qualifiers ផងដែរ ដោយត្រូវប៉ះ បង់ក្លាដេស ហ្វីលីពីន ម៉ាកាវ និងអាហ្គានីស្ថាន៕

ផ្លូវការ៖ លោក Koji Kyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ជាបណ្ដោះអាសន្ន