Close

រមណីយដ្ឋានវត្តភ្នំខ្លែង ជាគោលដៅទេសចរណ៍ បែបវប្បធម៌ធម្មជាតិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រមណីយដ្ឋានវត្តភ្នំខ្លែង ជាគោលដៅទេសចរណ៍ បែបវប្បធម៌ធម្មជាតិ រមណីយដ្ឋានវត្តភ្នំខ្លែង ជាគោលដៅទេសចរណ៍ បែបវប្បធម៌ធម្មជាតិ

តាកែវ:​ រមណីយដ្ឋានវត្តភ្នំខ្លែង គឺជាគោលដៅទេសចរណ៍ បែបវប្បធម៌ ធម្មជាតិ ក៏ជាទីអារាមដែលមានការចាប់អារម្មណ៍ពីសំណាក់មហាជន ឬពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងតែមកធ្វើការគោរពសក្ការៈ បន់ស្រន់ ស៉ំសេចក្ដីសុខ ពឹងលើជំនឿដ៏ស័ក្ដិសិទិ្ធ តាមបែបបទព្រះពុទ្ធសាសនា។

ជាទូទៅ អ្នកទេសចរទាំងឡាយ ​ឬប្រជាជនគ្រប់ទិសទី តែងតែមកទស្សនាកម្សាន្តលេង និងនាំយកចង្ហាន់មកធ្វើបុណ្យប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់របស់ខ្មែរ។

រមណីយដ្ឋានវត្តភ្នំខ្លែង គឺជារមណីយដ្ឋានវប្បធម៌ធម្មជាតិ កែឆ្នៃ ស្ថិតនៅក្នុងភូមិភ្នំខ្លែង​ ឃុំព្រៃស្លឹក ស្រុកទ្រាំង ប៉ែកខាងត្បូងនៃខេត្តតាកែវ មានចម្ងាយ ១២ គ.ម ពីទីរួមខេត្ត​តាកែវ​ តាមបណ្តោយផ្លូវជាតិលេខ២។

វត្តភ្នំខ្លែងជាអារាមរបស់ព្រះពុទ្ធសាសនា កកើតឡើងក្នុងឆ្នាំ ១៧៥៣៕

 

អត្ថបទទាក់ទង