Close

អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza

បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកុម្ម៉ង់ដូរបស់ខ្លួន បានជួយសង្គ្រោះ ចំណាប់ខ្មាំងជាជនជាតិអារ៉ាប Bedouin ម្នាក់ នៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលក្រុមហាម៉ាស វាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Kaid Farhan Elkadi មាន អាយុ 52 ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយកងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងកងកម្លាំងសេវាការបារសន្តិសុខនៅក្នុងស្រុក Shin Bet។

សេចក្តីរាយការណ៍ដដែលបានបន្តថា លោក Elkadi គឺជាចំណាប់ខ្មាំងទីប្រាំបីដែលត្រូវបានជួយសង្គ្រោះដោយកងកម្លាំងប្រទេសអ៊ីស្រាអែលចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សា ។ លោក Elkadi ស្ថិតក្នុងស្ថានភាពល្អប្រសើរ នៅក្នុងមន្ទីរពេទ្យមួយកន្លែង និងកំពុងទទួលការពិនិត្យព្យាបាល។

រូបថតដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Soroka ក្នុងទីក្រុង Beersheba បានបង្ហាញឱ្យឃើញ លោក Elkadi និយាយទៅកាន់សមាជិកនៃគ្រួសាររបស់លោក ខណៈពេលកំពុងអង្គុយនៅលើកៅអីរបស់មន្ទីរពេទ្យ។

កាសែត Haaretz របស់អ៊ីស្រាអែលបានរាយការណ៍ថាលោក Elkadi បានរត់គេចពីអ្នកតាមប្រមាញ់ មុនពេលត្រូវបានជួយសង្គ្រោះហើយថាទាហានព្យាយាមយល់ថាតើគាត់ត្រូវបានគេឃុំឃាំងជាមួយចំណាប់ខ្មាំងដទៃទៀតដែរឬទេ៕

អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza