Close

ក្រសួងឧស្សាហកម្ម និងសមាគម TAFTAC សហការបង្កើនសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និងសមាគម TAFTAC សហការបង្កើនសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រ ក្រសួងឧស្សាហកម្ម និងសមាគម TAFTAC សហការបង្កើនសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង សមាគម​វាយ​ន​ភណ្ឌ​ សម្លៀក​បំពាក់​ ស្បែកជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ (TAFTAC) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤​ បានសហការរៀបចំសិក្ខាសាលានៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងរោងចក្រចំនួន ២០ ក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពការងារ និងសុវត្ថិភាពឧស្សាហកម្មនៅតាមបណ្តារោងចក្រ

នៅក្នុងសិក្ខាសាលានេះ តំណាងរោងចក្របានសិក្សាអំពីការកំណត់អត្តសញ្ញាណហានិភ័យ និងការកាត់បន្ថយហានិភ័យដែលអាចកើតមាន ក៏ដូចជាអនុវត្តយុទ្ធសាស្ត្របង្ការអគ្គិភ័យ ការត្រៀមរៀបចំ ការឆ្លើយតប និងយុទ្ធសាស្ត្រស្តារស្ថានភាព ដើម្បីកាត់បន្ថយហានិភ័យអគ្គិភ័យនៅកន្លែងធ្វើការ។ ពួកគេក៏បានពិភាក្សាអំពីបទប្បញ្ញត្តិ ស្តង់ដារ និងលក្ខខណ្ឌអនុលោមភាពពាក់ព័ន្ធ ទាក់ទងនឹងសុវត្ថិភាពការងារ និងប្រតិបត្តិការនៅក្នុងរោងចក្រ។

ក្រសួងឧស្សាហកម្ម និងសមាគម TAFTAC សហការបង្កើនសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយដៃគូនានា រួមទាំងសមាគម TAFTAC ដើម្បីលើកកម្ពស់សុវត្ថិភាពឧស្សាហកម្ម និងពង្រឹងអនុលោមភាព ពិសេសក្នុងតំបន់ដែលមានបណ្តុំរោងចក្រ ដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល និងក្រុងបាវិតជាដើម៕

ក្រសួងឧស្សាហកម្ម និងសមាគម TAFTAC សហការបង្កើនសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រ