នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកចេញពីតំណែង
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកចេញពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីរកឃើញថាលោកមានពិរុទ្ធពីបទរំលោភលើបទដ្ឋានសីលធម៌ ពាក់ព័ន្ធនឹងការតែងតាំងគណៈរដ្ឋមន្ត្រី។
សេចក្តីសម្រេចចុះថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ បានសរសេរថា លោក Srettha Thavisin បានបំពានក្រមសីលធម៌រដ្ឋធម្មនុញ្ញ ដោយបានតែងតាំងលោក Pichit Chuenban ជារដ្ឋមន្ត្រីដែលមានទោសព្រហ្មទណ្ឌកន្លងមក ។
លោក Srettha Thavisin ដែលជាសេដ្ឋីអចលនទ្រព្យ បានក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងរយៈពេល ១៦ឆ្នាំ ត្រូវបានបណ្តេញចេញពីអំណាចនេះ បង្ហាញឱ្យឃើញពីភាពរង្គោះរង្គើក្នុងនយោបាយថៃ ខណៈដែលលោកកំពុងដឹកនាំរដ្ឋាភិបាលចម្រុះដែលបង្កើតឡើងដោយមានការគាំទ្រពីគណបក្សភឿថៃ និងគណបក្សដែលចូលបក្សសម្ព័ន្ធយោធា។
នៅពេលនេះលោក Srettha Thavisin ត្រូវបានលាលែងពីតំណែង ប្រទេសថៃប្រឈមនឹងភាពមិនច្បាស់លាស់ខាងនយោបាយ។ សភាដែលមាន ៥០០ អាសនៈ ត្រូវតែកោះប្រជុំឡើងវិញ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
បេក្ខជនដែលមានសក្តានុពលរួមមាន Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និង លោក Chaikasem Nitisiri អ្នកនយោបាយជើងចាស់មកពីបក្សភឿថៃ។
បរិយាកាសនយោបាយក្នុងប្រទេសថៃមានភាពតានតឹង ជាពិសេសបន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏សំខាន់មួយឈ្មោះ ចលនាឆ្ពោះទៅមុខ ដែលធ្វើឲ្យទិដ្ឋភាពនយោបាយកាន់តែស្មុគស្មាញ៕