លោក Donald Trump និងលោកស្រី Kamala Harris យល់ព្រមជជែកដេញដោលនៅខែក្រោយ
បរទេស៖ លោក Donald Trump និងលោកស្រី Kamala Harris បានយល់ព្រមក្នុងការចូលរួមជជែកដេញដោលគ្នានៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ នៅស្ថានីយ៍ទូរទស្សន៍ ABC ។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើសន្និសីទសារព័ត៌មានដ៏កម្រមួយនៅឯគេហដ្ឋាន Mar-a-Lago នៅ Palm Beach រដ្ឋ Florida ។
លោក Trump បាននិយាយថា លោកចង់ជជែកពិភាក្សាជាមួយលោកស្រី Harris ច្រើនដង ហើយលោកបានយល់ព្រមនឹងកាលបរិច្ឆេទចំនួន៣នៅក្នុងខែកញ្ញា។
លោកក៏បាននិយាយដែរថា លោកបានជាសះស្បើយច្រើនពីរបួសត្រចៀក បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើជីវិតលោកកាលពីខែមុន។
សូមបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤៕