Close

ចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង» ចុះហត្ថលេខាផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោង «ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង»

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និង ការិយាល័យអង្គការយូណេស្កូភ្នំពេញ ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA សម្រាប់គម្រោង “ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ដំណាក់កាលទី២)” នៅសារមន្ទីរទួលស្លែង។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើង នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និងប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ។

គម្រោង “ការអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ដំណាក់កាលទី២)” មានរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៤-២០២៨) ដែលចុះហត្ថលេខានាពេលនេះ គឺជាការបន្តពីគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងដំណាក់កាលទី១ (ឆ្នាំ២០១៨-២០២១) និងជាពិសេសការគាំទ្រដល់ដំណើការស្នើសុំដាក់បញ្ចូល អតីតមន្ទីរឃុំឃាំង១៣ សារមន្ទីរទួលស្លែង និងមជ្ឈមណ្ឌលជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សកម្មភាពការងារចម្បងៗដែលគ្រោងអនុវត្តមានជាអាទិ៍៖ ការអភិរក្សបណ្ណសារនិងភស្ដុតាងប្រវត្តិសាស្រ្ត, ការផ្សព្វផ្សាយតម្លៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសន្តិភាព, ការរៀបចំសេវាកម្មផ្ដល់ព័ត៌មាន និងការបណ្ដុះបណ្ដាលមន្ត្រីជំនាញ ដោយមានកិច្ចសហការបច្ចេកទេសជាមួយអង្គការយូណេស្កូភ្នំពេញ៕

អត្ថបទទាក់ទង