Close

មួយសប្តាហ៍ យានយន្តជាង ៩ ម៉ឺនគ្រឿង ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មួយសប្តាហ៍ យានយន្តជាង ៩ ម៉ឺនគ្រឿង ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន មួយសប្តាហ៍ យានយន្តជាង ៩ ម៉ឺនគ្រឿង ធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន

ភ្នំពេញ៖ ចរាចរណ៍សរុបចំនួន ៩៣ ៤៩៩ ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៩៣ ៤៩៩ ដងក្នុងមួយសប្តាហ៍ ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៧៧ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ស្វែងរកជំនួយចំនួន ៦២ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១១៣ករណី)។

ជាមួយគ្នានោះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

អត្ថបទទាក់ទង