ស្រាថ្នាំដែលមានសារធាតុបង្កើនផ្លូវភេទបុរស ៣ ប្រភេទនេះ ត្រូវបានហាមទទួលទាន
ភ្នំពេញ ៖បុរសៗ ត្រូវប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល បានហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំ ចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកទទួលទាន។
សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ កក្កដា នេះ ថា យោងតាមការ វិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ 150ml ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖