Close

មន្ត្រី៖ ចាប់ពីខែក្រោយ បន្លែចម្រុះរបស់អ្នកត្រាំកក់ នឹងមានលក់ចែកចាយផ្ទាល់នៅក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ក្នុងតម្លៃសមរម្យ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រី៖ ចាប់ពីខែក្រោយ បន្លែចម្រុះរបស់អ្នកត្រាំកក់ នឹងមានលក់ចែកចាយផ្ទាល់នៅក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ក្នុងតម្លៃសមរម្យ មន្ត្រី៖ ចាប់ពីខែក្រោយ បន្លែចម្រុះរបស់អ្នកត្រាំកក់ នឹងមានលក់ចែកចាយផ្ទាល់នៅក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ក្នុងតម្លៃសមរម្យ

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៤ ខែកក្កដា នេះ គូសបញ្ជាក់ថា ចាប់ពីខែក្រោយទៅ បន្លែចម្រុះរបស់អ្នកត្រាំកក់ ផលិតក្រោមឆ័ត្រ«សហគមន៍កសិកម្មទំនើប» នឹងមានលក់ចែកចាយផ្ទាល់នៅក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ក្នុងតម្លៃសមរម្យ ទទួលយកបានទាំងអ្នកទិញ ចំណេញទាំងអ្នកដាំ។

ជាមួយគ្នានោះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងភ្នំពេញចាំជួយគាំទ្របងប្អូនសហគមន៍យើងផង!

ការបញ្ជាក់ និងអំពាវនាវពីឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បែបនេះ បន្ទាប់ពីឯកឧត្តម កាលពីពេលថ្មីៗកន្លងទៅ បានចុះជួបជាមួយបងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ និងក្រោយពិនិត្យឃើញថា អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន និងបានចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

នាឱកាសនោះ ឯកឧតុ្តមថ្លែងថា៖«មកដល់ត្រាំកក់តាមការសន្យា! នៅទីនេះពិតជាមានសក្តានុពលខ្លាំងសម្រាប់ដំណាំបន្លែស្លឹក មូលដ្ឋានគ្រឹះមានរួចអស់ហើយ នៅសល់តែចេះចងក្រងគ្នាជាសហគមន៍តែបន្តិច ឈប់ប្រកួតប្រជែងគ្នាឯង និងងាកមកផលិតរួម និងគ្រប់គ្រងរួម ដើម្បីផ្គត់ផ្គង់បន្លែកុំឱ្យដាច់នៅក្នុងតម្លៃសមរម្យមួយ នោះយើងនឹងអាចមានទីតាំងដាំបន្លែទ្រង់ទ្រាយធំមួយនៅក្នុងខេត្តតាកែវ ដែលអាចប្រកួតប្រជែងជាមួយនឹងបន្លែនាំចូលបានហើយ»។

ឯកឧត្តម បន្តថា «ជាបឋម មានបងប្អូនអ្នកដាំបន្លែចំនួន ៤២គ្រួសារបានស្ម័គ្រចិត្តចុះឈ្មោះរួមគ្នាដើម្បីបង្កើតជាសហគមន៍កសិកម្មទំនើប»។

បើតាមមន្ត្រីនាំពាក្យរូបនេះ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ៕

អត្ថបទទាក់ទង