Close

ក្រុមហ៊ុន AirAsia Malaysia បានចុះចតនៅខេត្តព្រះសីហនុឡើងវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន AirAsia Malaysia បានចុះចតនៅខេត្តព្រះសីហនុឡើងវិញ ក្រុមហ៊ុន AirAsia Malaysia បានចុះចតនៅខេត្តព្រះសីហនុឡើងវិញ

ព្រះសីហនុ៖ ក្រមហ៊ុនអាកាសចរណ៍AirAsia Malaysia បានត្រឡប់មកភ្ជាប់ទីក្រុងកូឡាឡាំពួរ (KUL) ទៅកាន់ឆ្នេរដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ (KOS)ឡើងវិញ ជាមួយនឹងជើងហោះហើរ ៣ជើងក្នុងមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃនេះតទៅ។

ក្រុមហ៊ុន AirAsia Malaysia បានប្រកាសឱ្យអតិថិជនរបស់ខ្លួន ត្រៀមខ្លួនសម្រាប់ការសម្រាកក្នុងបរិយាកាសឆ្នេរសមុទ្រឬនៅ។ កក់ជើងហោះហើររបស់អ្នកឥឡូវនេះ! ជាមួយគ្នានោះ ក្រុមហ៊ុនសូមអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានធ្វើឲ្យជើងហោះហើរនេះក្លាយជាការពិត។

ក្រុមហ៊ុន AirAsia ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃហោះហើរសមរម្យបំផុតលើពិភពលោកដោយកម្មវិធី Skytrax World Airline Awards 2024 ដែលជាការឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រក្នុងរយៈពេល 15 ឆ្នាំជាប់ៗគ្នា។

សមិទ្ធិផលដែលមិនអាចប្រៀបផ្ទឹមបាននេះ ត្រូវបានជំរុញដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមហ៊ុន AirAsia ក្នុងការវិវត្ដនូវគំនិតថ្មីៗ និងការបង្កើតកេរ្ដិ៍ឈ្មោះក្នុងវិស័យក្រុមហ៊ុនអាកាសចរណ៍តាមរយៈការផ្តល់សេវាកម្មហោះហើរក្នុងតម្លៃទាប។

ក្រុមហ៊ុន AirAsia បានចាប់ផ្តើមបម្រើការនៅក្នុងឆ្នាំ 2001 នៅពេលដែលលោក Tony Fernandes និងលោក Kamarudin Meranun បានទិញក្រុមហ៊ុនអាកាសចរណ៍មួយដែលហៀបនឹងក្ស័យធនជាមួយនឹងយន្ដហោះកញ្ចាស់ 2 គ្រឿង និងបុគ្គលិក 200 នាក់ ហើយបានវិវឌ្ឍទៅជាក្រុមហ៊ុនដ៏ធំបំផុតលំដាប់ទី 4 ប្រចាំតំបន់អាស៊ី ដែលមានយន្តហោះជាង 200 គ្រឿង និងបុគ្គលិក 21,000 នាក់នៅបណ្ដាប្រទេសទូទាំងអាស៊ីដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា និងប្រទេសជាច្រើនទៀត៕

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ក៏បានបើកដំណើរការ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ទី 5 របស់ខ្លួន ដែលជាស្នាដៃដ៏អស្ចារ្យមួយបង្ហាញពីភាពរីកចម្រើន និងភាពធន់របស់ខ្លួន។

អត្ថបទទាក់ទង