Close

គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជាជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជាជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជាជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅអាស៊ី

ភ្នំពេញ៖ គោលដៅទេសចរណ៍សំខាន់ៗ ចំនួន ៤ របស់កម្ពុជា បានជាប់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅតំបន់អាស៊ីផ្ដល់ដោយ TripAdvisor។ នេះ បើតាម ការផ្សព្វផ្សាយបន្តដោយក្រសួងទេសចរណ៍ នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ ។

បើតាមប្រភពដដែល ប្រាសាទអង្គរវត្ត នៅលំដាប់លេខ ២ ប្រាសាទតាព្រហ្ម លំដាប់ទី ១៩ ប្រាសាទបាយ័ន លំដាប់ទី ២០ និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង លំដាប់ទី ២២ ក្នុងចំណោមទាំង ២៥ គោលដៅទាក់ទាញទេសចរណ៍កំពូលនៅអាស៊ី។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍បានរៀបចំ«ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥» ដែល មានចក្ខុវិស័យច្បាស់លាស់ គឺនៅឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិប្រកបដោយគុណភាពកម្រិតអន្តរជាតិ និងទាក់ទាញខ្ពស់ ផ្ដល់នូវធនធានទេសចរណ៍សម្បូរបែប ដោយឈរលើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី មានឧត្ដមភាពប្រកួងប្រជែងខ្ពស់ជាងមុន និងមានភ្ញៀវទេសចរមកកម្សាន្តម្ដងហើយម្ដងទៀត ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ព្រមទាំងឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាជាក្បាលម៉ាស៊ីនរុញដោលកំណើននៃវិស័យសេដ្ឋកិច្ច-សង្គមដទៃ៕


អត្ថបទទាក់ទង