Close

អាណិតណាស់! មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អង្គភាពស៊ីម៉ាក់មួយរូបរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាណិតណាស់! មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អង្គភាពស៊ីម៉ាក់មួយរូបរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២ អាណិតណាស់! មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អង្គភាពស៊ីម៉ាក់មួយរូបរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២

ភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានសម្តែងការសោកស្តាយចំពោះមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូប ឈ្មោះលឹម ទូច ជាអ្នកត្រួតពិនិត្យ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២ បណ្តាលមកពីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លេីងធំ៧៦មម ចំនួនមួយគ្រាប់ ។

ឯកឧត្តម ហេង រតនា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤ នេះ ថា៖«ខ្ញុំពិតជាការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លេីងធំ៧៦មម ចំនួនមួយគ្រាប់ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយរូប ឈ្មោះលឹម ទូច ជាអ្នកត្រួតពិនិត្យ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២»។

ឯកឧតុ្តមបន្ថែមថា៖« គ្រោះថ្នាក់នេះកេីតឡេីងនៅថ្ងៃសៅរ៍ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពសុីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ»។

បើតាមឯកឧត្តម ហេង រតនា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកលឹម ទូច ត្រូវបានក្រុមគ្រូទេព្យឯកទេសនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានធ្វេីការវះកាត់ព្យាបាលដោយយកចិត្តទុកបំផុត និងបានចាប់ផ្តេីមស្ថានភាពជីវិតសុវត្ថិភាពល្អឡេីងវិញ។

អង្គភាពសុីម៉ាក់ផ្តល់ការគាំទ្រទាំងស្រុងសំរាប់ការព្យាបាល ការស្តារលទ្ធភាពកាយសម្បទានបំពាក់ដៃសិប្បនិមិត្ត និងរក្សាការងារសមស្របសម្រាប់លោកលឹម ទូចនៅក្នុងអង្គភាព។

អត្ថបទទាក់ទង