Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ​ អញ្ជេីញ​បើកការដ្ឋានគម្រោងសាងសង់និងជួសជុលលូរំដោះទឹកជំនន់ ៦៣៨ម៉ែត្រ នៅក្នុងសង្កាត់បឹងទំពន់ទី១

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ​ អញ្ជេីញ​បើកការដ្ឋានគម្រោងសាងសង់និងជួសជុលលូរំដោះទឹកជំនន់ ៦៣៨ម៉ែត្រ នៅក្នុងសង្កាត់បឹងទំពន់ទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ​ អញ្ជេីញ​បើកការដ្ឋានគម្រោងសាងសង់និងជួសជុលលូរំដោះទឹកជំនន់ ៦៣៨ម៉ែត្រ នៅក្នុងសង្កាត់បឹងទំពន់ទី១

ភ្នំពេញ៖​ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះជួួយសង្កាត់បឹងទំពន់ទី១ អញ្ជើញបើកការដ្ឋានគម្រោងសាងសង់និងជួសជុលលូរំដោះទឹកជំនន់សរុបប្រវែង៦៣៨ម៉ែត្រ ដើម្បីសម្រួលដោះស្រាយជូនប្រជាពលរដ្ឋក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងដែលតែងបង្កការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានជំនន់ទឹកភ្លៀងនៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរាយការណ៍ឱ្យដឹងថា៖ការកសាងនិងជួសជុលប្រព័ន្ធលូរំដោះទឹកជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០២៤ដែលអាចជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្សំកុសល១ សន្សំកុសល៤ សន្សំកុសល៥ ដើម្បីប្រើប្រាស់។ជាងនេះថែមទៀត នៅឆ្នាំ២០២៤ រដ្ឋបាលសង្កាត់បឹងទំពន់ទី១ កំពុងបន្តអនុវត្តគម្រោងដាក់ប្រព័ន្ធលូនិងស្ថាបនាផ្លូវបេតុងជាច្រើនខ្សែទៀតដើម្បីបំពេញតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ បានសំណេះសំណាល និងពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិេសេសបន្តកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ការកសាងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ទៀតថា៖រាល់សមិទ្ធផលដែលរីកលូតលាស់ពេញផ្ទៃប្រទេសកម្ពុជាទាំងមូលគឺផ្តើមចេញពីប្រទេសជាតិមានសុខសន្តិសភាព ស្ថិរភាព ប្រជាពលរដ្ឋមានឱកាសប្រកបមុខរបរសព្វបែបយ៉ាង ដើម្បីអភិវឌ្ឍគ្រួសារកាន់តែរីកចម្រើនទៅមុខ។ឯកឧត្តមស្នងការក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តនាំគ្នាការពារសន្តិភាព ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងទាំងមូលបន្តកសាងអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យថែមទៀត។

ជាពិសេសទៀតនោះ ប្រទេសកម្ពុជាយើងមានមោទកភាពជាប្រវត្តិសាស្រ្តដែលរាជរដ្ឋភិបាលកម្ពុជា អណត្តិទី៧ បានកសាងព្រែកជីកហ្វូណនតេជោ ដើម្បីបម្រើលើវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយយើងទាំងអស់គ្នាក៏បានប្តេជ្ញាគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោយ៉ាងពេញទំហឹងផងដែរ។

បន្ទាប់មក ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់ទី១ ក៏បានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយមួយចំនួនឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន១៥គ្រួសារផងដែរ៕





អត្ថបទទាក់ទង