Close

មជ្ឈមណ្ឌលផ្សារទំនើប CENTURY PLAZA គ្រោង បើកដំណើរការសាកល្បងនៅខែកក្កដា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មជ្ឈមណ្ឌលផ្សារទំនើប CENTURY PLAZA គ្រោង បើកដំណើរការសាកល្បងនៅខែកក្កដា មជ្ឈមណ្ឌលផ្សារទំនើប CENTURY PLAZA គ្រោង បើកដំណើរការសាកល្បងនៅខែកក្កដា

ភ្នំពេញ៖ មជ្ឈមណ្ឌលផ្សារទំនើបលក់ដុំ និងរាយភ្នំពេញ សិនជូរី ផ្លាហ្សា (CENTURY PLAZA) ដែលមានទីតាំងនៅមហាវិថីសហព័ន្ធរុស្ស៊ី មានចម្ងាយ ត្រឹមតែ ៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រោងនឹងបើកដំណើរការសាកល្បងនៅខែកក្កដា ឆ្នាំ ២០២៤ ដើម្បីត្រៀមខ្លួនរៀបចំពិធីសម្ពោធដ៏ធំនៅខែតុលា ។

សេចក្តីប្រកាសព័ត៌មាននៅ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤បញ្ជាក់ថា ការបើកដំណើរការសាកល្បងពិតជាមានសារៈសំខាន់ណាស់ស ព្រោះវាមិនត្រឹមតែបង្ហាញពីការគាំទ្ររបស់ក្រុមហ៊ុនទៅកាន់អតិថិជនប៉ុណ្ណោះទេ វាក៏ដើម្បីធានានូវការបង្ហាញដ៏ល្អឥតខ្ចោះនៅក្នុងពិធីសម្ពោធ ។

តាមរយៈការបើកដំណើរការសាកល្បងនេះ ត្រូវបាន សង្ឃឹមថា នឹងបង្ហាញពីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ក្រុមងហ៊ុនចំពោះអតិថិជន និងជំរុញឱ្យពួកគេមានទំនុកចិត្តចំពោះអនាគតរបស់សិនជូរី ផ្លាហ្សា ។

សិនជូរី ផ្លាហ្សា ត្រូវបានសាងសង់ថ្មី ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញ ទាក់ទាញអតិថិជនក្នុងស្រុក និងក្រៅស្រុកតាមរយៈការផ្តល់ឱ្យពួកគេនូវសេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ទិញទំនិញដ៏ពិសេស ។

ចំពោះការបើកសម្ពោធរបស់សិនជូរី ផ្លាហ្សា បង្ហាញទំព័រថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ហើយរំពឹងថា នឹងមានការចូលរួមពីអថិតិជនច្រើន ដើម្បីធ្វើជាសាក្សីនៃភាពរុងរឿង និងការអភិវឌ្ឍន៍នៃមជ្ឈមណ្ឌលផ្សារទំនើបនេះ ដែលពោរពេញទៅដោយភាពរស់រវើក និងកាលានុវត្តភាព។

ការរចនា និងអាជីវកម្មរបស់សិនជូរី ផ្លាហ្សា ខុសពីមជ្ឈមណ្ឌលផ្សារទំនើបធម្មតាដទៃទៀតក្នុងទីក្រុងភ្នំពេញ គឺ រួមបញ្ចូលលក្ខណៈនៃផ្សារកសិកម្មបែបប្រពៃណីជាមួយនឹងការលក់ដុំនិងរាយ និងការកម្សាន្តបែបសម័យទំនើប បង្កើតបានជា ពាណិជ្ជកម្មចម្រុះដ៏ប្លែកមួយ ។

ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា សិនជូរី ផ្លាហ្សាត្រូវបានគ្រោង និងអនុវត្តយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ ក្នុងគោលបំណងលើកកម្ពស់មុខមាត់ទីក្រុង សោភ័ណភាពបរិស្ថានទីក្រុង និងគុណភាពការរស់នៅរបស់ប្រជាជន ។

សិនជូរី ផ្លាហ្សា ដែលជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ នឹងក្លាយជាស្តង់ដារគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ឡើងវិញពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ។

សិនជូរី ផ្លាហ្សា បូកបញ្ចូលផ្នែកសំខាន់របស់ទីផ្សារកសិកម្មក្នុងស្រុក ជាមួយការទិញអីវ៉ាន់ លក់ដុំ កម្សាន្ត ការិយាល័យនិងសណ្ឋាគារប៊ូទិក ដែលផ្តល់នូវកន្លែងដើរទិញអីវ៉ាន់ កន្លែងលំហែអារម្មណ៍និងកម្សាន្តដ៏ល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍ ។

សិនជូរី ផ្លាហ្សា នឹងផ្តល់នូវភាពងាយស្រួល ភាពសុខស្រួល និងភាពរីករាយ រួមជាមួយនឹងបទពិសោធន៍តែមួយគត់នៃវប្បធម៌កម្ពុជា ៕

អត្ថបទទាក់ទង