Close

សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេល ៦ខែ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេល ៦ខែ សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេល ៦ខែ

ភ្នំពេញ៖ ក្នុងឱកាសព្រះពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ពិធីបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ នេះ នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទូទៅចូលទស្សនា ស្វែងយល់ពីរូបចម្លាក់ខ្មែរ ព្រមទាំង បានសិក្សានូវរូបចម្លាក់វប្បធម៌ទាំងនោះ ដើម្បីចូលរួមអភិរក្ស និងបង្ហាញពីមោទនភាពជាតិ។

ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិ មកកម្ពុជាវិញនាពេលកន្លងមក គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។

ការបញ្ជូនត្រឡប់មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួស ផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។
វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងស្ថិតនៅតាមសារមន្ទីរ និងប្រទេសនានានៅលើពិភពលោក ហើយយើងរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។

ប្រទេសកម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានអំពាវនាវសូមឲ្យសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកូដនដទៃទៀត ធ្វើការទាក់ទងមកមកកម្ពុជា ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន ដើម្បី ប្រគល់ជូនត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ៕


អត្ថបទទាក់ទង