Close

ជិតបានជិះហើយ! រថភ្លើងចំនួន ៤គ្រឿង ដែលទិញមកពីជប៉ុនបើកបរតេស្តសាកល្បងទទួលបានជោគជ័យហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ជិតបានជិះហើយ! រថភ្លើងចំនួន ៤គ្រឿង ដែលទិញមកពីជប៉ុនបើកបរតេស្តសាកល្បងទទួលបានជោគជ័យហើយ ជិតបានជិះហើយ! រថភ្លើងចំនួន ៤គ្រឿង ដែលទិញមកពីជប៉ុនបើកបរតេស្តសាកល្បងទទួលបានជោគជ័យហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៤គ្រឿង ក្នុងចំណោម ១១ គ្រឿងដែលក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បាន បានបើកបរតេស្តសាកល្បងជាថ្មី លើផ្លូវដែកភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ចម្ងាយជាង ៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការបើកបរតេស្តសាកល្បងជាថ្មី បន្ទាប់ពីការបើកបរតេស្តលើកទី១ លើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

ឯឧត្តម បន្ថែមថា ការបើកតេស្តសាកល្បងលើកទី២នេះ បានធ្វើឡើងក្នុងល្បឿនចម្លោះពី ៣០-៥០គីឡូម៉ែត្រ/ម៉ោង តាមបទដ្ឋានដែលបានកំណត់។
ឈ្វេងយល់ទាំងអស់គ្នា…!

កាលពីព្រឹកថ្ងៃសៅរ៍ទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដាន ដំណើរការបើកតេស្តសាកល្បងទូររថភ្លើងប្រភេទ Kiha-183 ចំនួន៤គ្រឿងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី១០៦៧មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកជប៉ុន)មក១០០០មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកកម្ពុជា)។

ក្រុមហ៊ុន Royal Railway Cambodia(RRC) និងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យរួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេស និងRRC បានពិនិត្យរួមគ្នា លើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរអោយស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះ៖១- ផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h ២- ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h៕

អត្ថបទទាក់ទង