Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឲ្យលោកស្រី Rachel Ball ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឲ្យលោកស្រី Rachel Ball ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឲ្យលោកស្រី Rachel Ball ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកស្រី Rachel Ball នាយកនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ ធ្វើឡើងក្នុងបំណងដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសគ្រឿងញៀន និងចែករំលែកព័ត៌មានផ្សេងៗទៀត៕

អត្ថបទទាក់ទង