Close

អង្គការ WWF ស្នើឱ្យចូលរួមការពារជីវៈចម្រុះនៃតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អង្គការ WWF ស្នើឱ្យចូលរួមការពារជីវៈចម្រុះនៃតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជា អង្គការ WWF ស្នើឱ្យចូលរួមការពារជីវៈចម្រុះនៃតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជា

ភ្នំពេញ៖ ក្នុងថ្ងៃនៃទិវាអន្តរជាតិសម្រាប់ជីវៈចម្រុះឆ្នាំ ២០២៤ នេះ អង្គការ WWF Cambodia ស្នើឱ្យយើងទាំងអស់គ្នាចូលរួមការពារធនធានជីវៈចម្រុះ និងការពារទន្លេមេគង្គ ដើម្បីធានាបាននូវការរស់រានមានជីវិត និងវិបុលភាពនៃធនធានទឹកសាបដ៏អស្ចារ្យរបស់វាសម្រាប់មនុស្សជំនាន់ក្រោយ។

បើតាម អង្គការនេះ តំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គកម្ពុជាសំបូរទៅដោយជីវៈចម្រុះទឹកសាបច្រើនប្រភេទ។ ជាមួយនឹងប្រភេទសត្វជាង ១.១៤៨ ប្រភេទ ទន្លេមេគង្គជាប់ចំណាត់ថ្នាក់ជាទន្លេដែលមានជីវៈចម្រុះច្រើនបំផុតទីបីនៅទូទាំងពិភពលោក ដែលបានគាំទ្រដល់ការបំលាស់ទីទៅមកប្រចាំឆ្នាំរបស់ត្រីប្រមាណ៥ពាន់លានត្រី។

អង្គការនេះសង្កត់ទៀតថា សារៈសំខាន់ និងគុណតម្លៃដែលមិនអាចកាត់ថ្លៃនៃតំបន់នេះក៏បង្ហាញឱ្យឃើញពីភាពសម្បូរបែបទីជម្រកធម្មជាតិដូចជា ផ្លូវទឹក អន្លង់ទឹកជ្រៅ ជួរទឹកហូរ កោះខ្សាច់តូច ធំ ផ្ទាំងថ្ម និងជួរភ្នំខ្សាច់ និងឆ្នេរដែលមានប្រវែងរាប់រយម៉ែត្រ។

ជាមួយគ្នានេះ អង្គការនេះបន្ថែមថា សំរាប់លក្ខណៈពិសេសវិញឃើញថា នៅរដូវប្រាំង តំបន់នេះជាទីកន្លែងដែលផ្តល់ជាប្រភពចំណីអាហារដល់សត្វព្រៃដើម្បីស្វែងរកចំណី ឬសត្វស្លាបធ្វើសំបុកពងកូន ចំណែកឯសត្វត្រីវិញចិញ្ចឹមជីវិតតាមរយៈការស៊ីផ្លែឈើ ឬផ្កាដែលជ្រុះ។

ប្រភពដដែលបន្ថែមទៀតថា នៅរដូវវស្សា ដើមឈើ និងគុម្ពឈើដែលលិចទឹក ត្រូវបានត្រីប្រើប្រាស់សម្រាប់ធ្វើជាចំណីអាហារ ទីកន្លែងបង្កាត់ពូជ និងជ្រកកោន ឬគេចពីការប្រមាញ់របស់ពពួកសត្វស៊ីសាច់ជាអាហារ៕

អត្ថបទទាក់ទង