Close

ក្រុមហ៊ុន Singapore Airlines នឹងដាក់យន្តហោះខ្នាតធំមួយគ្រឿងទៀតនៅខែក្រោយសម្រាប់ហោះហើរ ភំ្នពេញ- សិង្ហបុរី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុន Singapore Airlines នឹងដាក់យន្តហោះខ្នាតធំមួយគ្រឿងទៀតនៅខែក្រោយសម្រាប់ហោះហើរ ភំ្នពេញ- សិង្ហបុរី ក្រុមហ៊ុន Singapore Airlines នឹងដាក់យន្តហោះខ្នាតធំមួយគ្រឿងទៀតនៅខែក្រោយសម្រាប់ហោះហើរ ភំ្នពេញ- សិង្ហបុរី

ភ្នំពេញ៖ ដោយសារតែកំណើនភ្ញៀវធ្វើដំណើរតាមផ្លូវការអាកាស ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នឹងដាក់ឱ្យដំណើរការយន្តហោះខ្នាតធំមួយគ្រឿងទៀត សម្រាប់ហោះហើរភំ្នពេញ- សិង្ហបុរី ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤តទៅ។

បើតាម Cambodia Aviation ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) នឹងប្រើប្រាស់យន្តហោះខ្នាតធំ Airbus A350-900 សម្រាប់ជើងហោះហើរពេលល្ងាចរបស់ខ្លួន (ជើងហោះហើរ ភំ្នពេញ- សិង្ហបុរី SQ157 | SQ158) រៀងរាល់ថ្ងៃ ពុធ សៅរ៍ និងអាទិត្យ។

ប្រភពដដែលបន្ថែមថា យន្តហោះប្រភេទAirbus A350-900 អាចផ្ទុកអ្នកដំណើរបានច្រើនជាងប្រភេទយន្តហោះប្រើប្រាស់ជាប្រចាំមកកាន់ភ្នំពេញ ក្នុងនោះមាន៖ Business class: 40 កៅអី និង Economy class: 262 កៅអី។

ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩ វិស័យអាកាសចរណ៍ត្រូវបានគេមើលឃើញថា មានសន្ទុះងើបឡើងមកវិញទាំងនៅកម្ពុជា និងនៅបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ។ ជាក់ស្តែងប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកថ្មីៗនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានចាប់ផ្តើមបើកដំណើការ និងហោះដឹកអ្នកដំណើរមកកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសខ្លួនជាដើម ។

ដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ ពិតជានឹងនាំឱ្យចំនួនអ្នកដំណើរតាមផ្លូវ អាកាសរបស់កម្ពុជាបន្តមានវឌ្ឍនភាពសម្រាប់ឆ្នាំ២០២៤ នេះ។នេះជាសញ្ញាមួយបង្ហាញឲ្យឃើញថា ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសងើបឡើងវិញយ៉ាងឆាប់រហ័ស៕

អត្ថបទទាក់ទង