Close

ឯកឧត្តម ស៊ុន ចាន់ថុល នឹងធ្វើដំណើរទៅទីក្រុងតូក្យូរយៈពេល ៥ ថ្ងៃ ដើម្បីគោះទ្វារវិនិយោគ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ស៊ុន ចាន់ថុល នឹងធ្វើដំណើរទៅទីក្រុងតូក្យូរយៈពេល ៥ ថ្ងៃ ដើម្បីគោះទ្វារវិនិយោគ ឯកឧត្តម ស៊ុន ចាន់ថុល នឹងធ្វើដំណើរទៅទីក្រុងតូក្យូរយៈពេល ៥ ថ្ងៃ ដើម្បីគោះទ្វារវិនិយោគ

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុនចាប់ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤»។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ។

បើតាមសមាគមនេះ នៅក្នុងដំណើរបេសកកម្មនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងប្រធាន និងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ៥រូបដើម្បីចូលរួមក្នុងកម្មវិធីសំខាន់ៗដូចជា វេទិកាជំរុញការវិនិយោគកម្ពុជា-ជប៉ុនក្រោមប្រធានបទ «សេដ្ឋកិច្ចឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់បៃតង» ព្រមទាំងចូលជួបសម្ដែងការគួរសម និងបំពេញទស្សនកិច្ចតាមក្រសួង និងស្ថាប័នរដ្ឋ/ឯកជន ក៏ដូចជាជំនួបពិភាក្សាការងារធុរកិច្ច និងផ្គូផ្គងដៃគូធុរកិច្ចជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ជប៉ុនមួយចំនួនទៀតផងដែរ។

រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គោះទ្វារធុរកិច្ច នៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាអាចឲ្យកម្ពុជា ទាក់ទាញបន្ថែមទៀត វិនិយោគិនបរទេស ចូលមកវិនិយោគបន្ថែម លើក្រុមហ៊ុនដែលកំពុងមាន ប្រតិបត្តិការស្រាប់នៅកម្ពុជា៕

អត្ថបទទាក់ទង