Close

តស់់! អ្នកជិះរថយន្ត Toyota មកដឹងពីក្រុមហ៊ុនចូលមកកម្ពុជា មានប្រវត្តិបែបណា?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
តស់់! អ្នកជិះរថយន្ត Toyota មកដឹងពីក្រុមហ៊ុនចូលមកកម្ពុជា មានប្រវត្តិបែបណា? តស់់! អ្នកជិះរថយន្ត Toyota មកដឹងពីក្រុមហ៊ុនចូលមកកម្ពុជា មានប្រវត្តិបែបណា?

ភ្នំពេញ៖ ក្រុមហ៊ុន តម្លើងរថយន្ត Toyota ដែលបានសម្ពោធដាក់ឱ្យដំណើការជាផ្លូវការស្ថិនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រវត្តិ មិនធម្មតា ។

នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ បានជំរាបជូនសម្តេចអំពីប្រវត្តិ របស់ក្រុមហ៊ុន Toyota ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩១ ដោយមានជាដំណាក់កាល៖ ១៩៩៣ បានបង្កើតឈ្មោះ T.TH.K ទទួលសិទ្ធជាកន្លែងផ្តល់សេវាកម្មតូយ៉ូតា បង្កើត ការិយាល័យ តូយ៉ូតា ស៊ុយស៊ូ នៅក្រុងភ្នំពេញ។
២០០៩ បង្កើត តូយ៉ូតា (ខេមបូឌា) ឯ.ក ទទួលសិទ្ធជាអ្នកចែកចាយរថយន្តតូយ៉ូតា។ ២០១៤ បង្កើត តូយ៉ូតា ស៊ុយស៊ូ ហ្វានែន (ខេមបូឌា) ឯ.ក។ ២០១៦ បង្កើត សួនឧស្សាហ៍កម្មប៉ោយប៉ែត ជាផ្នែកមួយនៃវិស័យឧស្សាហ៍កម្ម
និង ២០២២បង្កើត រោងចក្រដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក
ហើយ ឆ្នាំនេះជាឆ្នាំខួបទី ៣១ របស់ក្រុមហ៊ុន ក្នុងការចាប់ផ្ដើមអាជីវកម្មក្នុងប្រទេសកម្ពុជា។

បើតាមលោក ICHIRO KASHITANI ក្រុមហ៊ុន Toyota មានតួនាទី និងការទទួលខុសត្រូវ ខុសគ្នាៗ រៀងខ្លួន
ដោយសារនៅក្នុងក្រុមហ៊ុនគឺមានផ្នែកផ្សេងៗគ្នាជាច្រើន ដូចជាផ្នែកហិរញ្ញវត្ថុ ផ្គត់ផ្គង់ ការផលិតគ្រឿងបង្គុំឧបករណ៍ផ្សេងៗ ហើយបច្ចុប្បន្នក៏រោងចក្រនៅតំបន់ប៉ោយប៉ែត ស្ថិតនៅក្នុងសួនតេជោ (Techo Park ) ហើយក៏បានទាក់ទាញក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀតវិនិយោគរោងចក្រនៅទីនោះមានដូចជា ក្រុមហ៊ុនយ៉ាសាគី ផលិតភ្លើងបង្គុំ ខួរក្បាលឡានជាដើម លោកក៏បានរៀបរាប់ពីរោងចក្រនៅភ្នំពេញនេះ ដែលនឹងផលិតរថយន្តមានដូចជា Toyota Hilux និង Toyota Fortuner ដោយមានកម្មករប្រមាណ១៥០នាក់

ជាមួយគ្នានោះដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានរំឭកពីប្រវត្តិល្បីល្បាញរបស់ក្រុមហ៊ុនតូយ៉ូតាដែលមានវត្តមាននៅកម្ពុជា ហើយ ប្រជាពលរដ្ឋកម្ពុជា គាំទ្រខ្លាំងជាយូរមកហើយ ហើយនៅពេលដែលសម្ដេចបានចូលមកដល់ភ្នំពេញដំបូង គឺអត់ឃើញមានសេសសល់រថយន្តToyotaទេ គឺសេសសល់ តែសំបកតួរថយន្ត ដែល ប៉ុលពតបានដោះម៉ាស៊ីនរថយន្តទៅធ្វើជាម៉ាស៊ីនបូមទឹក ទុកតែសម្បករថយន្ត ហើយក្រោយមកក្រុមហ៊ុនជប៉ុនបានប្រមូលទិញដែករបស់រថយន្តនោះយកទៅកែច្នៃ។

ពេលដំបូងមកកម្ពុជាប្រើតែរថយន្តរបស់រុស្ស៊ីទេគឺមានដូចជា មូស្កូវិច ឡាដា វ៉ុលកា សម្តេចបានលើកឡើងថា នៅក្នុងឱកាសខួប១០ឆ្នាំនៃការរំដោះប្រទេសពីរបបខ្មែរក្រហម ពេលនោះរដ្ឋាភិបាលបានបញ្ជាទិញរថយន្ត Toyota ដំបូងគឺ១២គ្រឿង ដើម្បីទុកទទួលភ្ញៀវបរទេសដែលអញ្ជើញមកចូលរួមរំលឹកខួបដប់ឆ្នាំនៃការរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ក្រោយការប្រារព្ធពិធីនោះ រថយន្តទាំង១២គ្រឿងនេះត្រូវបានចែកចាយជូនទៅដល់ថ្នាក់ដឹកនាំរបស់កម្ពុជាជំនាន់នោះប្រើប្រាស់។

សម្ដេចតេជោ បានលើកឡើងថា ដំបូងកម្ពុជាពុំមានរថយន្តទេ ប៉ុន្តែបច្ចុប្បន្ននេះគឺជារថយន្តជាង១លានគ្រឿងនិ ងម៉ូតូជាង៥លានគ្រឿង ហើយក៏បង្កការកកស្ទះចរាចរណ៍ ទោះជារាជរដ្ឋាភិបាលខិតខំកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក៏ដោយ។ ជាមួយគ្នានោះដែរ សម្តេចតេជោបានសម្ដែងការរីករាយយ៉ាងខ្លាំង ដែលកម្ពុជាមានរោងចក្រដំឡើងរថយន្ត ៕

អត្ថបទទាក់ទង