Close

យុវជនក្រីក្រងាយរងគ្រោះចំនួន ៤,៥៥៦រូប ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
យុវជនក្រីក្រងាយរងគ្រោះចំនួន ៤,៥៥៦រូប ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍ យុវជនក្រីក្រងាយរងគ្រោះចំនួន ៤,៥៥៦រូប ទទួលបានការបណ្តុះបណ្តាលជំនាញទេសចរណ៍

ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយអង្គការស្វីស ខន់ថាក់ ក្រសួងទេសចរណ៍បានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ និងអ្នកជំនាញតាមខេត្តគោលដៅសរុបចំនួន ៤,៥៥៦នាក់ លើជំនាញទេសចរណ៍អាទិភាពចំនួន៧ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា។

កម្មវិធីបណ្តុះបណ្តាល ហូកា ត្រូវបានអនុវត្តក្រោមកិច្ចសហការរវាងក្រសួង ទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការក្នុងខេត្តគោលដៅចំនួនដប់ពីរ។

កាលពីពេលថ្មីៗកន្លងទៅនេះកម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme (គ.គ.ហ.) នៃ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodiaបានរៀបចំដោយជោគជ័យ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍វិនិយោគលើធនធានមនុស្ស។

ទិវានេះពិតជាមានសារសំខាន់ដើម្បីបង្ហាញពីគំនិតផ្តួចផ្តើម និងសមិទ្ធផលសម្រេចបាននៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជារបស់ គ.គ.ហ.។

តាមរយៈទិវាជំនាញ ហូកា ដៃគូពាក់ព័ន្ធនានា រួមមានវិស័យសាធារណៈ វិស័យឯកជន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងអ្នកជំនាញទេសចរណ៍បានចូលរួមចែករំលែកចែករំលែកបទពិសោធន៍ជោគជ័យ និងបានផ្តល់ធាតុចូលសំខាន់ៗដើម្បីពង្រឹងទាំងបរិមាណ និងគុណភាពអ្នកជំនាញក្នុងវិស័យទេសចរណ៍។

ព្រឹត្តិការណ៍នេះក៏ មានការបង្ហាញជំនាញបដិសណ្ឋារកិច្ច ដោយមន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោងលើជំនាញរៀបចំបន្ទប់ រៀបចំតុអាហារ បត់កន្សែង ជាពិសេសប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ សំដៅលើកម្ពស់ការយល់ដឹងលើជំនាញនីមួយៗ។

ក្រៅពីនេះ ក៏បាន ចែករំលែកពីយុទ្ធសាស្ត្រ និងទស្សនទានថ្មីតាមរយៈបទបង្ហាញរបស់ភាគីពាក់ព័ន្ធរួមមាន៖ (១)បទបង្ហាញស្តីពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលយុវជន ១,៥លាននាក់ ដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(២) បទបង្ហាញពីកម្មវិធីមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund) ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ដើម្បីផ្តល់សហហិរញ្ញប្បទានគាំទ្រដល់ការបណ្តុះបណ្តាលហូកា នៅទូទាំងប្រទេស និងកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ចំនួន ២រួមមាន៖ (១) យន្តការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការគាំទ្រយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជន ១,៥លាននាក់

និង(២) អភិវឌ្ឍន៍វិស័យកាហ្វេ គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រផលិតផលក្នុងស្រុក ដែលចែករំលែកដោយវាគ្មិនកិត្តិយសមកពីអន្តរក្រសួង អគ្គនាយក/នាយិកាមកពីវិស័យឯកជន និងតំណាងសាលាបណ្តុះបណ្តាលផងដែរ៕

អត្ថបទទាក់ទង