សហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណខ្មែរចំនួន ២៧ដុំ មានតម្លៃ ២,៤លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ
វត្ថុបុរាណរបស់ខ្មែរចំនួន ២៧ដុំ មានតម្លៃ២,៤លានដុល្លារ អាមេរិកបានចុះហត្ថលេខា ព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ។
ពិធីប្រគល់ជូនវត្ថុបុរាណនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕