Close

លែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ឱ្យចូលក្នុងសមុទ្រកែបវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ឱ្យចូលក្នុងសមុទ្រកែបវិញ លែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ឱ្យចូលក្នុងសមុទ្រកែបវិញ

កែប៖ អាជ្ញាធរពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលកែប និងអង្គការ MCC បានសហការលែងអណ្ដើកសមុទ្រចំនួន ០២ក្បាល ដែលទទួលបានពីប្រជានេសាទចូលក្នុងសមុទ្រកែបវិញ ។ នេះ បើតាមឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែបនៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤។

ឯកឧត្តម សោម ពិសិដ្ឋថ្លែងថា៖ «យើងរួមគ្នារក្សាការពារអភិរក្សធនធានសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង!»។

អណ្តើកសមុទ្រជាប្រភេទល្មូន ដែលចំណាយពេលច្រើនរស់ក្នុងសមុទ្រ និងដកដង្ហើមនៅផ្ទៃខាងលើទឹក ដោយវាអាចផ្ទុកដង្ហើមរហូតដល់រយៈពេល ៨៥នាទី (ប្រភេទល្មិចព្រុយបី)។ ប្រភេទល្មូនកម្រនេះ អាចមានអាយុពី ៥០ដល់១០០ឆ្នាំ និងអាចបន្តពូជបាននៅអាយុ ២០ទៅ ៣០ឆ្នាំ។ អណ្តើកសមុទ្រនេះ វាមានការចងចាំបានល្អ ដោយអណ្តើកញី នឹងត្រឡប់មកទីតាំងឆ្នេរ ដែលជាទីកំណើតរបស់វា ដើម្បីទម្លាក់ពង ទោះបីជាវាបានចាកចេញពីឆ្នេរ ដែលវាញាស់អស់ រយៈពេលជាង ២០ឬ ៣០ឆ្នាំក៏ដោយ។

អត្ថបទទាក់ទង