Close

ខេត្តព្រះសីហនុរៀបចំ «ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» ចំនួន ៥ ថ្ងៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តព្រះសីហនុរៀបចំ «ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» ចំនួន ៥ ថ្ងៃ ខេត្តព្រះសីហនុរៀបចំ «ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» ចំនួន ៥ ថ្ងៃ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ និងពាណិជកម្ម» រយៈពេល ៥ ចាប់ពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាម ២០២៤ ដើម្បីរួមចំណែកទាក់ទាញទេសចរណ៍ និងវិនិយោគចូលមកខេត្តជាប់មាត់សមុទ្រមួយនេះ ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី នៅទីលានតេជោ ក្រុងព្រះសីហនុនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ។

រដ្ឋបាលខេត្តព្រះហនុ បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានគោលបំណង ៖ ១.បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ២.ជម្រុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ៣.ជម្រុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ៤.ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម។

ប្រភពដដែលបន្ថែមថា៖«ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មនេះមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨»។

ឯកឧត្តម គួច ចំរើន អភិបាល អភិបាលខេត្តព្រះសីហនុ បានពន្យល់ថា ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ឆ្នាំ២០២៤រៀបចំឡើង ដើម្បីកិត្តិយសរបស់ប្រទេសកម្ពុជា ពិសេសសម្រាប់ជម្រុញទេសចរមកកាន់ខេត្តព្រះសីហនុ ព្រោះពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម មានការចូលរួមពីខេត្តជាប់ឆ្នេរ មានដូចជាប្រទេសវៀតណាម ប្រទេសថៃ និងកម្ពុជា ដើម្បីផ្សព្វផ្សាយជម្រុញលំហូរភ្ញៀវទេសចរសម្រាប់ឆ្នាំ២០២៤ ក្នុងនោះជម្រុញការផ្លាស់ប្តូរភ្ញៀវទេសចររវាងខេត្តតំបន់ឆ្នេរនៃប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ជម្រុញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ នៃប្រទេសកម្ពុជា វៀតណាម ថៃ (ជម្រុញបន្តក្របខ័ណ្ឌ CVTEC)។

ឯកឧត្តម បន្ថែមថា ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញនិងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងផលិតផលក្នុងស្រុក រួមទាំងទាក់ទាញការវិនិយោគទេសចរណ៍តំបន់ឆ្នេរ។

ខេត្តព្រះសីហនុ ជាខេត្តតំបន់ឆ្នេរនាទិសនារតី នៃប្រទេសកម្ពុជា ដែលមានសក្តាពនុពលវិនិយោគ និងទេសចរណ៍ ខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា រាជរដ្ឋាភិបាលកំពុងសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ JICA ជប៉ុន អភិវឌ្ឍកំពង់ផែជាដំណាក់កាលៗ ដំណាក់កាលទី១.២០២៣-២០២៦ ពង្រីកជម្រៅទឹក ១៤,៥០ម៉ែត្រ ទី២.២០២៥-២០២៨ ពង្រីកជម្រៅទឹក ១៦,៥០ម៉ែត្រ និងទី៣.២០២៦-២០២៩ ពង្រីក ១៧,៥០ម៉ែត្រ ធ្វើឱ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបាន។

ព្រលានយន្តហោះ មានផ្លូវរត់ ៣.៣០០ម៉ែត្រ អាចឱ្យយន្តហោះប្រភេទធុនធំចុះចតបាន ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នពេញ មកកាន់ខេត្តព្រះសីហនុ និងផ្លូវដែកមិនទាន់ទំនើប រាជរដ្ឋាភិបាលស្វះស្វែងរកដៃគូវិនិយោគពង្រីកគុណភាពលើការដឹកជញ្ជូន។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ទីតាំង បានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៣ទីតាំង កំពុងដំណើការនាពេលបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគនៅខេត្តព្រះសីហនុ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន ១៣១ក្រុមហ៊ុន ក្រុមហ៊ុនវិនិយោគចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគខេត្តមានចំនួន ៤ក្រុមហ៊ុន។

រាជរដ្ឋាភិបាលបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដែលចាប់ផ្តើមបើការដ្ឋានសាងសង់នៅឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២១ មានផ្លូវ ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលថ្មីៗជាច្រើនទៀតកំពុងកើតមាននៅលើទឹកដីនៃខេត្តព្រះសីហនុ៕

អត្ថបទទាក់ទង