Close

ចំនួនអ្នក​ប្រើប្រាស់ Facebook ប្រចាំខែបានកើនឡើងដល់ជិតស្មើនឹង ៣៥ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចំនួនអ្នក​ប្រើប្រាស់ Facebook ប្រចាំខែបានកើនឡើងដល់ជិតស្មើនឹង ៣៥ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក ចំនួនអ្នក​ប្រើប្រាស់ Facebook ប្រចាំខែបានកើនឡើងដល់ជិតស្មើនឹង ៣៥ភាគរយនៃប្រជាជនសរុបនៅលើពិភពលោក

បរទេស៖ Facebook បានក្លាយជាបណ្ដាញទំនាក់ទំនងសង្គមមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើន​ជាង​គេបំផុតនៅលើពិភពលោក ហើយក៏ជាបណ្ដាញសង្គមមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុន និងអ្នករកស៊ីជាច្រើនបានប្រើប្រាស់ Facebook ក្នុងការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដោយសារតែចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃ និងប្រចាំខែរបស់វាបានកើនឡើងខ្ពស់់ជាលំដាប់។

យោងតាមរបាយការណ៍ចេញផ្សាយដោយ Facebook បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៤ ឬត្រីមាសចុងឆ្នាំ២០២២ ចំនួនអ្នក​ប្រើប្រាស់ Facebook ជាប្រចាំខែបានកើនឡើងខ្ពស់រហូតដល់ជាង ២,៩ពាន់លាននាក់។

ដោយផ្នែកលើតួលេខខាងលើនេះ ត្រូវបានសារព័ត៌មាន Data Report ធ្វើការគណនា និងប៉ាន់ប្រមាណថា ចំនួនអ្នក​ប្រើប្រាស់ប្រចាំខែរបស់ Facebook ជិតស្មើនឹង ៣៥ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ដែលកំពុងកើនឡើងដល់ជិត ៨ពាន់លាននាក់។

យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងផងដែរថា ប្រជាជនដែលប្រើប្រាស់ Facebook ច្រើនជាងគេបំផុត​គឺចិន និងឥណ្ឌា ខណៈដែលអាស៊ីគឺជាប្រទេសដែលមានការចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Facebook ច្រើនជាងគេ៕

អត្ថបទទាក់ទង