អូស្ត្រាលីកំពុងជួយជំរុញអភិវឌ្ឍលើពូជមាន់ស្កួយ «មាន់ស្រែ» នៅខេត្តតាកែវ
តាកែវ៖ ប្រទេសអូស្ត្រាលី តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) បានសហការជាមួយប្រជាកសិករកម្ពុជាស្ថិតក្នុងខេត្តតាកែវ ដើម្បីធ្វើអោយប្រសើរឡើងនូវពូជមាន់ក្នុងស្រុក ពូជមាន់ស្កួយ ដែលយើងស្គាល់ថាជា “មាន់ស្រែ”។
កសិករចិញ្ចឹមមាន់ចំនួនបីគ្រួសារបានសិក្សាពីបច្ចេកទេសសំខាន់ៗ ក្នុងការថែទាំមេបាពូជ (មាន់) រួមទាំង ការផ្តល់ចំណី ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតពីគម្រោងនេះ។
ក្នុងរយៈពេលមួយឆ្នាំ គម្រោងនេះបានធ្វើឱ្យមានការអភិវឌ្ឍលើពូជមាន់ស្កួយ ជំនាន់ទី ១ ដោយបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវអត្រាស្លាប់ ការផលិតស៊ុត និងភាពធន់នឹងអាកាសធាតុ។ ជោគជ័យនេះ ធានាថានឹងជំរុញផលិតភាព ក៏ដូចជាភាពធន់នឹងអាកាសធាតុក្នុងការចិញ្ចឹមមាន់នៅកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាកសិករខ្នាតតូច។
វិទ្យាស្ថានស្រាវជ្រាវបសុសត្វអន្តរជាតិ (IRLI) និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ @maff.gov.kh ធ្វើការរួមគ្នាដើម្បីផ្តល់ការបណ្តុះបណ្តាល និងជំនួយបច្ចេកទេសដល់ប្រជាកសិករចិញ្ចឹមមាន់។