Close

អគ្គនាយកដា្ឋកសិកម្មចុះជ្រើសរើស និងកំណត់ទីតាំងកសិករដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង សម្រាប់ជាទិន្នន័យវិភាគសេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អគ្គនាយកដា្ឋកសិកម្មចុះជ្រើសរើស និងកំណត់ទីតាំងកសិករដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង សម្រាប់ជាទិន្នន័យវិភាគសេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យ អគ្គនាយកដា្ឋកសិកម្មចុះជ្រើសរើស និងកំណត់ទីតាំងកសិករដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង សម្រាប់ជាទិន្នន័យវិភាគសេដ្ឋកិច្ច នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដា្ឋកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជ្រើសរើស និងកំណត់ទីតាំងកសិករសហការដាំដុះដំណាំមនចំនួន២០កន្លែង និងកសិករចិញ្ចឹមដង្កូវនាងចំនួន៤កន្លែង ព្រមទាំងចុះប្រមូលទិន្នន័យកសិករចំនួន៥០សំណាក សម្រាប់ជាទិន្នន័យវិភាគសេដ្ឋកិច្ច នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដា្ឋកសិកម្ម បញ្ជាក់ថា ការចុះទៅនេះ តាមរយៈ ក្រុមការងារគម្រោងដង្កូវនាងសូត្រស (CK174) គាំទ្រដោយ KOPIA នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤ ។

គម្រោងដង្កូវនាងសូត្រស (CK174) នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដាំដុះដំណាំមននិងចិញ្ចឹមដង្កូវនាង ផ្តល់ប្រព័ន្ធស្រោចស្រព ដើមពូជមននិងពូជដង្កូវនាង សម្ភារៈចិញ្ចឹម និងសម្ភារៈផលិតពងដង្កូវនាងជូនកសិករសហការ។

ជាលទ្ធផលក្រុមការងារបានជ្រើសរើសកសិករដាំដុះមនចំនួន៤កន្លែង រួមមាន បានជ្រើសរើសកសិករចិញ្ចឹមដង្កូវសម្រាប់ផលិតកម្មសំបុកនាង ចំនួន២កន្លែង និងកសិករចិញ្ចឹមដង្កូវនាងសម្រាប់ផលិតកម្មពូជចំនួន២កន្លែង។

មួយទៀត ក្រុមការងារគម្រោងដង្កូវនាងសូត្រស (CK174)បានចុះប្រមូលទិន្នន័យបឋមបានចំនួន២៨សំណាក។ ទិសដៅបន្តគម្រោងបន្តជ្រើសរើកសិករសហការលើការដាំដុះដំណាំមនចំនួន១៦កន្លែង និងប្រមូលទិន្នន័យចំនួន២២សំណាកបន្ថែមទៀត៕

អត្ថបទទាក់ទង