ក្រសួងអប់រំដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូ ការដាក់ឱ្យប្រើប្រាស់ឯកសារ ស្តីពីការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរ ថ្នាក់ឆ្នាំទី១” ដែលកំពុងប្រារព្ធឡើងនៅក្នុងវិទ្យាស្ថានជាតិអប់រំ ដែលជាទីកន្លែងបណ្តុះបណ្តាល គ្រូបង្រៀនធំជាងគេ នៅកម្ពុជា។
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការសាលាបឋមសិក្សាគំរូនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ នេះ បញ្ជាក់ថា ការប្រកាសដាក់ឱ្យ អនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ នាពេលនេះ ជាការចាប់ផ្តើមដ៏ប្រសើរបំផុត នៃការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល កម្ពុជាបានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមាន សមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ដើម្បីជំរុញកំណើន និងការងារ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច- សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តម បន្តថា ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការគន្លឹះចំនួន ៤ ក្នុងគោលដៅពង្រឹងគុណភាព គ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១). ការពង្រឹងអភិបាល- កិច្ចសាលារៀន, ទី២). ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោង- សិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និង ឥរិយាបថ របស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ”។
បើតាម ឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងបានយកចិត្តទុកដាក់លើគ្រូបង្រៀន ដោយចាត់ទុកថាគ្រូបង្រៀននៅកម្ពុជានឹងត្រូវ ទទួលបានការជឿទុកចិត្តនិងការទទួលស្គាល់ថាជា “អ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដ នៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ”។ ដើម្បីសម្រេចបាននូវ គោលដៅនេះ ក្រសួងបាននិងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយផ្តោត លើចំណុចសំខាន់ៗដូចតទៅ៖ (១)ការកែលម្អកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការគ្រូ, (២)ការ អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន, គរុកោសល្យនិងវិធីសាស្ត្របង្រៀន សម្បូរបែបនិងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន, (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រប តាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប, (៤) ការអភិវឌ្ឍភាពជា អ្នកដឹកនាំនិងគ្រប់គ្រង, (៥) ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ, និង (៦) ការធានាគុណភាពនៃការបណ្តុះបណ្តាល។
ក្រសួងបានកែលម្អកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយបានអនុម័តនិងដាក់ឱ្យ ប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋាន (១២+២) តាមប្រព័ន្ធក្រេឌីត, ដាក់បញ្ចូលកញ្ចប់សម្ភារៈអំណានដំបូងនិងគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាល គ្រូបង្រៀន កម្រិតបឋមសិក្សា, អនុម័តក្របខណ្ឌកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្របូក២, និងអនុម័តសៀវភៅណែនាំស្តីពីការបង្កើតសហគមន៍អ្នកសិក្សាវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ជាមួយគ្នានេះ ក្រសួងបានអនុម័តក្របខណ្ឌគោល នយោបាយស្តីពីគន្លងអាជីពគ្រូបង្រៀន និងប្រព័ន្ធសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ព្រមទាំង បានអនុម័តក្របខណ្ឌនិងផែនការសកម្មភាពស្តីពី ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន និងនាយកសាលា។មូលដ្ឋាននៃការធ្វើតេស្តស្តង់ដាប្រចាំខែនិងប្រចាំឆ្នាំ។ សាលារៀនត្រូវធ្វើអធិការកិច្ចផ្ទៃក្នុងនិង ការប្រជុំបច្ចេកទេសជាទៀងទាត់។ ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលានិងគ្រូបង្រៀនបាន ទទួលការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ។
សាលាបឋមសិក្សាគំរូត្រូវធានាបាននូវ គណនេយ្យភាពរបស់ សាលារៀន ចំពោះសហគមន៍ និងអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ ដោយសាលារៀនត្រូវមាន របាយការណ៍ ជាទៀងទាត់និងផ្សព្វផ្សាយជាសាធារណៈ។ គ្រូបង្រៀនត្រូវគោរពតាមក្រម- សីលធម៌វិជ្ជាជីវៈ ដូចជាការបង្រៀនគ្រប់ម៉ោងតាមកម្មវិធីសិក្សាកំណត់។ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចុះពិនិត្យសាលារៀន ជួយគាំទ្រ និងផ្តល់ការហ្វឹកហាត់កិច្ចការត្រូវធ្វើ។